ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី អ៊ីស្រាអែល ពន្យារពេលធ្វើដំណើរ ទៅសហភាព អារ៉ាប់រួម ជាលើកទី៣ ដោយបញ្ហាកូវីដ១៩

បរទេស ៖ នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu តាមសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានពន្យារពេលការធ្វើដំណើរ របស់លោក ទៅកាន់សហភាពអារ៉ាប់រួម ជាលើកទី៣ ដោយសារតែការបម្រាម គោចរព្រោះជម្ងឺកូវីដ១៩ ។

លោក Benjamin Netanyahu បានគ្រោងធ្វើដំណើរទស្សនកិច្ច សហភាពអារ៉ាប់រួម និងប្រទេសបារ៉ែន នៅសប្ដាហ៍ក្រោយ ដើម្បីពង្រឹងភាពប្រក្រតី នៃចំណងមិត្តភាពការទូត ដែលបានបង្កើតឡើង ក្រោមកិច្ចព្រមព្រៀង សម្របសម្រួលដោយរដ្ឋបាល របស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ និងបានប្រកាស នៅក្នុងខែកញ្ញា។

ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ការិយាល័យរបស់លោក បានប្រកាសថា ដំណើរទស្សនកិច្ចទៅកាន់សហភាព អារ៉ាប់រួមនិងប្រទេសបារ៉ែន របស់លោកនោះ នឹងត្រូវពន្យាពេល ស្របពេលដែលអ៊ីស្រាអែល ដាក់បម្រាមគោចរ ដោយសារតែជម្ងឺកូវីដ១៩ ដោយដាក់បម្រាមលើការធ្វើដំណើរ តាមផ្លូវអាកាស និងផុតកំណត់វិញ នៅថ្ងៃអាទិត្យ៕
ប្រែសម្រួល៖ប៉ាង កុង

To Top