ឡុងដ៌៖ សហរដ្ឋអាមេរិក បានបរាជ័យក្នុងការបង្កើតប្រព័ន្ធឃ្លាំមើលមួយ ដែលនឹងអនុញ្ញាតឱ្យអ្នកស្រាវជ្រាវ តាមដានរកការផ្លាស់ប្តូរ មេរោគឆ្លងវីរុសកូវីដ-១៩ ដែលមានគ្រោះថ្នាក់ខ្ពស់ និងអត្រានៃការឆ្លងលឿន ជាងមុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
របាយការណ៍បានឲ្យដឹងថា ដើម្បីរកឱ្យឃើញនូវហ្សែន ដែលមានឥទ្ធិពលដូចជាវីរុស ដែលអាចចម្លងបានកាន់តែច្រើន ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស និងអាហ្វ្រិកខាងត្បូង ការស្រាវជ្រាវ គឺចាំបាច់ណាស់។
ទោះយ៉ាងណារហូតមកដល់ថ្ងៃទី២៩ ខែមករាសហរដ្ឋអាមេរិក បានរៀបចំផែនការ និងចែករំលែកលំដាប់ហ្សែនចំនួន ០,៣ ភាគរយនៃករណីកូវីដ-១៩ ដែលស្ថិតនៅលំដាប់ទី ៣០ ក្នុងពិភពលោក។
លោក Diane Griffin អ្នកឯកទេសខាងរោគសាស្ត្រ នៅសាលាសុខភាពសាធារណៈ នៃសាកលវិទ្យាល័យចនស៍ ហបគីនស៍ ត្រូវបានគេដកស្រង់សម្ដី ដោយលើកឡើងថា“ វាគ្រាន់តែជាវិធីសាស្ត្រតូចតឆប៉ុណ្ណោះ វាពិតជាបរាជ័យ នៃភាពជាអ្នកដឹកនាំ” ។
គួរបញ្ជាក់មហាអំណាច ពិភពលោកអាមេរិក នៅតែជាប្រទេស ដែលរងគ្រោះខ្លាំងជាងគេបំផុត លើពិភពលោក ពីជំងឺរាតត្បាតកូវីដ-១៩នេះ៕
ដោយ ឈូក បូរ៉ា