ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីបារាំង ថ្លែងថា ស្ថានភាពជំងឺឆ្លងរាតត្បាត “ថមថយតិចតួច” ប៉ុន្តែពេលនេះមិនចាំបាច់បិទប្រទេសឡើយ

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ថា លោក Jean Castex នាយករដ្ឋមន្ត្រីបារាំង បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ថា ស្ថានភាពជំងឺឆ្លងរាតត្បាត នៅក្នុងប្រទេសបារាំង គឺ “ថមថយបន្តិច” ខណៈដែលចំនួនអ្នកឆ្លងជំងឺបង្កដោយវីរុសកូរ៉ូណា មានការឆ្លងរហ័ស ប៉ុន្តែ វាមិនចាំបាច់ស្នើឲ្យបិទដំណើរការនៅទូទាំងប្រទេសជាថ្មីទៀតនោះទេ ។

លោក Castex បានព្រមានថា ជាមួយគ្នានេះដែរ ករណីឆ្លងជំងឺថ្មីគិតជាមធ្យមប្រចាំថ្ងៃចំនួន២០.០០០នាក់ ហើយអ្នកនៅសម្រាកមន្ទីរពេទ្យចំនួន១.៦០០នាក់ និង៣២០នាក់បានស្លាប់ “ស្ថានភាពនៅតែស្ថិតក្នុងការព្រួយបារម្ភនៅឡើយ” ។

គាត់បានថ្លែងថា ទោះបីជាយ៉ាងនេះក្តី “សម្រាប់ការធ្វើដំណើរ មិនចាំបាច់បិទទំាងស្រុងនោះទេ” ។ លោកបានលើកឡើងថា “កម្រិតនៃការឆ្លងខ្ពស់ ប៉ុន្តែ ទាបជាងការឆ្លងនៅក្នុងខែតុលា “ នៅពេលដែលប្រទេស ឈានដល់ការបិទជាលើកទី២ ។

ប្រទេសបារំាង ក៏បានបញ្ជាក់ថា មានករណីឆ្លងជំងឺចំនួន០៤នាក់ ដែលឆ្លងពីវីរុសក្លាយពូជលើកដំបូងដែលបានរកឃើញនៅក្នុងប្រទេសប្រេស៊ីល ។ លោក Olivier Veran រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងនៅក្នុងសន្នីសីទសារព័ត៌មាន ។
នៅសប្តាហ៍ក្រោយ ពលរដ្ឋទាំងអស់ សម្រាកនៅគិលានុបដ្ឋាន ដែលចង់ឲ្យមានការចាក់វ៉ាក់សាំង ដែលនឹងត្រូវទទួលការចាក់លើកដំបូងរបស់ពួកគេ ទន្ទឹមនឹងនេះដែរ ពលរដ្ឋរហូតដល់៤លាននាក់ នឹងទទួលបានកម្រិតថ្នាំដំបូងនៅចុងខែនេះ ។ លោក Castex បានថ្លែងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top