ព័ត៌មានអន្តរជាតិ

ជប៉ុន-អង់គ្លេស ប្ដេជ្ញាពង្រឹងទំនាក់ទំនង សន្ដិសុខទ្វេភាគី ខណៈកំពុងកើនឡើងឥទ្ធិពលក្នុងតំបន់របស់ចិន 

តូក្យូ៖ រដ្ឋមន្រ្តីការបរទេស និងការពារជាតិជប៉ុន និងអង់គ្លេស បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ដើម្បីពង្រឹងចំណងសន្តិសុខ និងលើកកម្ពស់តំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ នៅពេលដែលឥទ្ធិពលរបស់ ប្រទេសចិន កាន់តែរឹងមាំនៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង។

លោក Toshimitsu Motegi រដ្ឋមន្រ្តីការបរទេសជប៉ុន បានឲ្យដឹងបន្ទាប់ជួបជជែកតាមខ្សែអាត់វីដេអូថា ប្រទេសរបស់លោកស្វាគមន៍ការបញ្ជូនក្រុមវាយប្រហារនាវាដឹកយន្តហោះរបស់អង់គ្លេស ដែលផ្តោតលើក្រុមនាវា Elizabeth ដែលជានាវាចម្បាំងធំបំផុតរបស់កងនាវាចរភូមិន្ទទៅកាន់ភាគខាងលិចប៉ាស៊ីហ្វិក នៅចុងឆ្នាំនេះ។

យោងតាមក្រសួងការបរទេសជប៉ុន បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំដែលគេហៅថា ពីរបូកពីរប្រទេសជប៉ុន ក៏បានយល់ព្រមជាមួយអង់គ្លេស ដើម្បីសម្របសម្រួលសមយុទ្ធរួមគ្នា ដែលពាក់ព័ន្ធនឹងក្រុមវាយប្រហារជាមួយកងកម្លាំងស្វ័យការពារខ្លួនផងដែរ។

ដោយយោងទៅលើការអះអាងរបស់ចិន នៅសមុទ្រខាងកើត និងសមុទ្រចិនខាងត្បូង លោក Motegi បានឲ្យដឹងនៅលើទំព័រហ្វេសប៊ុកថាលោក និងរដ្ឋមន្រ្តីអង់គ្លេស បានចែករំលែកការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាព និងបានឯកភាពប្រឆាំងដាច់ខាត ចំពោះការប៉ុនប៉ងជាឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយប្រើកម្លាំង និងនៅលើសារៈសំខាន់នៃសណ្តាប់ធ្នាប់ដែនសមុទ្រ ដោយសេរី និងបើកចំហ ដោយផ្អែកលើនីតិរដ្ឋ។

ថ្លែងនៅដើមដំបូងនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បានកំណត់ក្រុមនាវាផ្ទុកយន្តហោះនេះថា “បង្ហាញពីភាពចម្រុះនៃសមត្ថភាពអធិបតេយ្យភាពរបស់យើង  ប៉ុន្តែក៏ជាបំណងប្រាថ្នារបស់យើងក្នុងការ សហការគ្នាថែមទៀត”៕ដោយ ឈូក បូរ៉ា

To Top