ព័ត៌មានអន្តរជាតិ

អង់គ្លេសនិងជប៉ុន ពង្រឹងសហប្រតិបត្តិការ ការពារជាតិនិងសន្តិសុខ 

បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការបញ្ជូនក្រុមវាយប្រហាររបស់ នាវាផ្ទុកយន្តហោះអង់គ្លេស ទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជាការបង្ហាញឲ្យឃើញ នូវសហប្រតិបត្តិការការពារជាតិអង់គ្លេសនិងជប៉ុនកើនឡើង។

ក្រោយជំនួបមួយជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោករដ្ឋមន្ត្រីការបរទេសអង់គ្លេស  Ben Wallace បានមានប្រសាសន៍នៅថ្ងៃពុធថា “ប្រទេសជប៉ុននិងប្រទេសអង់គ្លេស មានភាពជាដៃគូការពារជាតិនិងសន្តិសុខដ៏ជិតស្និទ្ធ ដែលកំពុងតែមានសន្ទុះកើនឡើងឈានដល់ចំណុចខ្ពស់ថ្មី នៅក្នុងឆ្នាំនេះ នៅពេលដែលក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះអង់គ្លេស ធ្វើទស្សនកិច្ចតំបន់ឥណ្ឌ-ប៉ាស៊ីហ្វិក”។

លោក  Ben Wallace បានមានប្រសាសន៍យ៉ាងដូច្នេះផងដែរថា “ការដាក់ពង្រាយកងទ័ពជើងទឹកដ៏សំខាន់បំផុត ក្នុងជំនាន់ថ្មី បង្ហាញឲ្យឃើញនូវការប្តេជ្ញារបស់អង់គ្លេស ចំពោះការធ្វើការងារជាមួយដៃគូរបស់យើង នៅក្នុងតំបន់ ដើម្បីរក្សាប្រព័ន្ធអន្តរជាតិផ្អែកលើច្បាប់ និងលើកកម្ពស់សន្តិសុខនិងភាពរីកចម្រើនរួមគ្នារបស់យើង”៕ ប្រែសម្រួល៖ប៉ាង កុង

To Top