តូក្យូ៖ ក្រុមមន្រ្តីជប៉ុនបានឲ្យដឹងថា នាវាយាមសមុទ្រចិន នៅថ្ងៃសៅរ៍ បានចូលដែនទឹករបស់ជប៉ុន នៅជិតប្រជុំកោះសេនកាគូ ដែលទាមទារដោយចិន ជាលើកដំបូងចាប់តាំងពីច្បាប់ ឆ្មាំឆ្នេរសមុទ្រថ្មីរបស់ខ្លួន ចូលជាធរមានក្នុងខែនេះ។
ច្បាប់ដែលបានចូលជាធរមាន កាលពីថ្ងៃច័ន្ទអនុញ្ញាតឱ្យឆ្មាំឆ្នេរសមុទ្រចិន ប្រើប្រាស់អាវុធប្រឆាំងនឹងនាវាបរទេស ដែលរដ្ឋាភិបាលក្រុងប៉េកាំង យល់ថាចូលក្នុងដែនទឹក របស់ខ្លួនដោយខុសច្បាប់។
យោងតាមឆ្មាំសមុទ្រជប៉ុន នាវាឆ្មាំឆ្នេរសមុទ្រចិនចំនួន ២ គ្រឿងបានលុកលុយចូលដែនទឹកជប៉ុន ក្បែរកោះដែលគ្មានមនុស្សរស់នៅប្រហែលម៉ោង ៤ និង ៤៥ នាទីព្រឹក។
ក្រុមមន្រ្តីបានឲ្យដឹងថា បន្ទាប់ពីការលុកលុយដែលជាឆ្នាំទី ៤ នៅប្រទេសចិន រដ្ឋាភិបាលជប៉ុន បានបង្កើតក្រុមពិសេសមួយ នៅការិយាល័យនាយករដ្ឋមន្ត្រី ដើម្បីធ្វើការវិភាគលើស្ថានភាពនេះ។
យោងតាមទីស្នាក់ការកណ្តាល ឆ្មាំឆ្នេរសមុទ្រប្រចាំតំបន់ទី១១ ដែលមានមូលដ្ឋាននៅទីក្រុងណាហា ខេត្តអូគីណាវ៉ា បានឱ្យដឹងថា ទូកនេសាទរបស់ជប៉ុនចំនួន ២ គ្រឿងបានធ្វើដំណើរនៅក្នុងដែនទឹក ក្បែរក្រុមកោះតូចៗដែលគេស្គាល់ថាដាយយូ នៅប្រទេសចិន ៕
ដោយ ឈូក បូរ៉ា