វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ថា យោងតាមគម្រោងការ នៃការតាមដានជំងឺកូវីដ បានបង្ហាញថា ករណីថ្មីនៃជំងឺកូវីដ១៩ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់មនុស្សនៅសហរដ្ឋអាមេរិក បានថយចុះនៅក្នុងសប្តាហ៍នេះ ។
ករណីថ្មីនៃជំងឺកូវីដ១៩ បានថយចុះប្រមាណជាង១៦ភាគរយក្នុងសប្តាហ៍ដំបូង និងបានថយចុះនៅក្រោម១លាននាក់ សម្រាប់រយៈពេលដំបូង ចាប់តាំងពីសប្តាហ៍ គិតត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ។
គម្រោងតាមដានបានបញ្ជាក់ថា “នេះនៅតែជាចំនួនដែលមិនទាន់ប្លែកប៉ុន្មានទេ នៃករណីថ្មីនៃការឆ្លងជំងឺប្រចាំសប្តាហ៍ ប៉ុន្តែ គ្រាន់ជាងពេលមុន ដែលមានករណីឆ្លងជំងឺជិត១,៨លាននាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹង ក្នុងសប្តាហ៍ គិតត្រឹមថ្ងៃទី១៤ ខែមករា “។
សម្រាប់អ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យវិញ បានថយចុះយ៉ាងឆាប់ រហ័ស សម្រាប់រយៈពេល០២សប្តាហ៍មកនេះ ។ សហរដ្ឋអាមេរិក បានកត់ត្រាពលរដ្ឋ ដែលបានទទួលការព្យាបាល ជំងឺមាន៨៤.២២៣នាក់ ដែលមានជំងឺកូវីដ១៩ គិតត្រឹមថ្ងៃសៅរ៍ ដែលទាបជាងប្រមាណ៤០.០០០នាក់ ការកើនឡើងខ្ពស់បំផុត នៅក្នុងប្រទេស កាលពីដើមខែមករា ប៉ុន្តែ នៅមានចំនួនច្រើន លើសពី៣ដង នៅពេលមានការថយចុះ និងករណីកើនឡើងខ្លាំងនោះ គឺនៅរដូវរងារ ។ គម្រោងតាមដានបានបញ្ជាក់ដូច្នេះ ។
ទិន្នន័យរបស់សកលវិទ្យាល័យ Johns Hopkins University បានបង្ហាញថា ពលរដ្ឋប្រមាណជាង១០០.០០០នាក់ នៅសហរដ្ឋអាមេរិក បានស្លាប់ដោយសារជំងឺកូវីដ១៩ ចាប់តំាងពីថ្ងៃទី១ ខែមករា ឆ្នាំនេះ ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា