ប៉េកាំង៖ វ៉ាក់សាំងស៊ីណូហ្វាម ដំបូងរបស់ប្រទេសចិន បានមកដល់ប្រទេសកម្ពុជានៅថ្ងៃអាទិត្យ ដើម្បីជួយបើកការចាក់ថ្នាំ បង្ការប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលចាប់ផ្តើមពីថ្ងៃពុធខាងមុខនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រទេសចិន បានប្រណាំងប្រជែង ដើម្បីជួយបណ្តាប្រទេសនៅអាស៊ី ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតវីរុសកូវី-១៩ ដែលមានវ៉ាក់សាំងការពារជំងឺ ដែលបង្កើតនៅក្នុងស្រុក ដោយគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើឱ្យវ៉ាក់សាំង ទទួលបានការប្រើប្រាស់ សាធារណៈទូទាំងពិភពលោក។
នៅក្នុងនោះដែរ ប្រទេសប៉ាគីស្ថាន បានក្លាយជាប្រទេសដំបូងគេ ដែលបានទទួលជំនួយវ៉ាក់សាំងរបស់ចិន បង្កើតឡើងដោយស៊ីណូហ្វាម របស់ចិនបានមកដល់ប្រទេសនេះ កាលពីថ្ងៃចន្ទពីទីក្រុងប៉េកាំង តាមរយៈយន្តហោះពិសេស របស់កងទ័ពអាកាសប៉ាគីស្ថាន។
ជាមួយនឹងការឆ្លងជាងពាក់កណ្តាល លាននាក់និងការស្លាប់ជាង ១១,០០០ នាក់ ប្រទេសអាស៊ីខាងត្បូងមួយកំពុងតស៊ូ នឹងរលកទីពីរនៃវីរុសសម្លាប់មនុស្ស ដ៏សាហាវមួយនេះ។
អ្នកចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន ម្នាក់នៅប៉ាគីស្ថានបានលើកឡើងថា “ខ្ញុំបានឃ្លាំមើលទំនាក់ទំនងជិតស្និទ្ធរវាងប៉ាគីស្ថាន និងចិន និងការគាំទ្ររបស់ចិន ចំពោះប្រទេសរបស់ខ្ញុំ នៅក្នុងរាល់ម៉ោងដែលត្រូវការ” ៕
ដោយ ឈូក បូរ៉ា