បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា តំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ លោក Siddharth Chatterjee បានធ្វើការលើកឡើងថា រហូតមកដល់ពេលនេះប្រទេសចិន បានក្លាយទៅជា ប្រទេសដែលមានភាពគំរូដ៏ល្អមួយ ដល់បណ្តាប្រទេសផ្សេងទៀត ក្នុងការគ្រប់គ្រងស្ថានភាពកូវីដ១៩ ។
លោក Chatterjee ដែលមន្ត្រីសម្របសម្រួលប្រចាំ នៅក្នុងប្រទេសចិនថ្មីបានបន្តទៀតថា ខ្ញុំពិតជារំពឹងទុកនូវពេល វេលាដើម្បីចូលរួមជាមួយ នឹងក្រុមគ្រួសាររបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសចិន។ ពួកយើងនឹងបន្តធ្វើការងារជាមួយ នឹងរដ្ឋាភិបាលចិនដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងវិរុសរាតត្បាតដ៏អាក្រក់នេះ។
ក្នុងនោះផងដែរលោក Chatterjee ក៏បានរៀបរាប់អំពីដំណើរការត្រួតពិនិត្យ របស់អជ្ញាធរចិនចំពោះរូបលោកនិងអ្នកដំណើរ អន្តរជាតិផងដែរនៅឯអាកាសយានដ្ឋាន។ លោកបានលើកសរសើរយ៉ាងខ្លាំងថា ខ្ញុំបានទទួលការស្កេនភ្លាមៗ ពេលមកដល់ហើយទាំង ខ្ញុំនិងអ្នកដំណើរផ្សេងទៀត ត្រូវបានបញ្ចូនទៅកាន់សណ្ឋាគារ ដើម្បីធ្វើចត្តឡីស័កក្នុងរយៈពេល ២១ថ្ងៃផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី