ព័ត៌មានអន្តរជាតិ

អាមេរិក មានបំណងបន្តដាក់សម្ពាធលើ ថ្នាក់ដឹកនាំរបស់ពួកហូធី នៅយេម៉ែន

បរទេស៖ មន្ត្រីនាំពាក្យមួយរូបរបស់ ក្រសួងការពារជាតិសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា សហរដ្ឋអាមេរិក នឹងរក្សាបង្កើនសម្ពាធលើថ្នាក់ដឹកនាំ របស់ពួកឧទ្ទាមហូធី នៅក្នុងប្រទេសយេម៉ែន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ការថ្លែងបែបនេះរបស់មន្ត្រីនាំពាក្យរូបនោះ គឺត្រូវបានធ្វើឡើងក្រោយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់រដ្ឋសភាថា លោកមានបំណងដកការ ចាត់ចលនាពួកហូធី ដែលថាជាអង្គការភេរវកម្មចេញ។

លោក Ned Price ជាមន្ត្រីនាំពាក្យឲ្យក្រសួងការបរទេស សសហរដ្ឋអាមេរិក បានមានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “ខ្ញុំគិតថា យើងនឹងពិតជាបង្កើនសម្ពាធ លើថ្នាក់ដឹកនាំរបស់ចលនានោះ” ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top