ថ្ងៃទី៧ខែកុម្ភៈ នៅទីក្រុងប៉េកាំង អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានធ្វើសន្និសិទការសែតអំពីកម្មវីធី «រាត្រីសមោសរអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២១» ។ អ្នកទទួលខុសត្រូវកម្មវិធី បានធ្វើបទបង្ហាញអំពីចំណុចពិសេស និងការប្រើបច្ចេកវិទ្យាថ្មីនៃកម្មវិធីឆ្នាំនេះ។

រាត្រីសមោសរឆ្នាំនេះនឹងផ្តោតសំខាន់ លើប្រធានបទស្តីពីប្រទេសចិនក្នុងសម័យថ្មី ពិពណ៌នាពីរឿងពិតក្នុងសង្គម និងអ្វីដែលប្រជាជនបានយកចិត្តទុកដាក់ ដែលនឹងបង្ហាញនូវកត្តាពិសេសនៃវប្បធ៌មចិន លក្ខណៈពិសេសនៃគ្រប់ជនជាតិ ភាពស្រស់ស្អាតនៃវប្បធម៌ក្នុងតំបន់ ក៏ដូចជាភាពទាក់ទាញនៃអរិយធម៌ពិភពលោក។ រាត្រីសមោសរនឹងប្រើបច្ចេកវិទ្យាវីដេអូ Cloud ដើម្បីបង្ហាញនូវសិល្បៈដ៏ឆ្នើមពិភពលោក ផ្តល់ជូនកម្មវិធីល្អៗជាច្រើនជូនទស្សានិកជន។
ការផ្សាយដំណឹងតាមឱ្យដឹងថា នៅយប់ដាច់ឆ្នាំ ថ្ងៃទី១១ ខែកុម្ភៈ ប្រព័ន្ធសារព័ត៌មានជាង ៦០០ ដែលមកពីប្រទេសនិងតំបន់ជាង ១៧០ ដូចជា អាមេរិក បារាំង អ៊ីតាលី រុស្ស៊ី ជប៉ុន ប្រេស៊ីល អូស្ត្រាលី ឥណ្ឌា ម៉ាឡេស៊ី និងអាហ្វ្រិកខាងត្បូងជាដើម ក៏នឹងចូលរួមផ្សាយបន្តផ្ទាល់ ឬធ្វើសេចក្តីរាយការណ៍ផ្ទាល់អំពី រាត្រីសមោសរអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនផងដែរ ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
