បរទេស៖ សហភាពអ៊ឺរ៉ុបឬ EU ត្រូវបានគេដឹងថាបានឈាន ទៅដល់ការសម្រេចចិត្តចុងក្រោយហើយក្នុងការបញ្ជាទិញយក វ៉ាក់សាំងការពារកូវីដលើកទី២ដែលមានចំនួនរហូតទៅដល់៣០០លានដូស ពីក្រុមហ៊ុនអាមេរិក Pfizer។
សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយអ្នកនាំពាក្យរបស់សហភាពអ៊ឺរ៉ុបកាលពីថ្ងៃចន្ទម្សិលមិញនេះ។ EU បានបញ្ជាទិញវ៉ាក់សាំង ប្រមាណជា៣០០លានដូសរួចមកហើយកាលពីខែវិច្ឆិកាឆ្នាំទៅហើយក៏ បានប្រកាសដែរថានឹងបញ្ជាទិញវ៉ាក់សាំង៣០០លានដូសទៀតកាលពី ថ្ងៃទី៨ខែមករានេះប៉ុន្តែបញ្ជាក់ថា លក្ខខណ្ឌនានានឹងត្រូវពិភាក្សាជាមុនសិន។
មកដល់ពេលនេះកិច្ចពិភាក្សាគ្នារវាង EU និង Pfizer គឺនៅតែបន្តធ្វើនៅឡើយខណៈដែលវ៉ាក់សាំងប្រមាណជា២០០លានដូស ត្រូវបានដឹកជញ្ជូនមកដល់ទៅហើយក្តីដោយសារក្នងនោះវ៉ាក់សាំង១០០លានដូស ទៀតកំពុងស្ថិតនៅក្នុងដំណើរការនៅឡើយ។
គួរឲ្យដឹងដែរថាប្រធានសហភាពអ៊ឺរ៉ុបប៉ុន្មានសប្តាហ៍ ចុងក្រោយនេះបានទទួលរងពាក្យរិះគន់យ៉ាងខ្លាំងជាមួយ នឹងការងារចែកចាយវ៉ាក់សាំង របស់ខ្លួនដែលក្នុងនោះក៏មានរួមទាំងវ៉ាក់សាំង Pfizer នេះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី