បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលី CNA នៅថ្ងៃនេះបានឲ្យដឹងថានៅក្រោយរដ្ឋប្រហារក្នុង ប្រទេសមីយ៉ាន់ម៉ាមកប្រតិបត្តិការ ធ្វើតេស្តស្វែងរកកូវីដ១៩
នៅទូទាំងប្រទេសត្រូវបានបរាជ័យ ទាំងស្រុងខណៈដែលមនុស្សរាប់ពាន់នាក់កំពុងប្រមូលផ្តុំគ្នាដោយគ្មានការភ័យខ្លាច ចំពោះវិរុសនេះឡើយ។
ចំនួននៃអ្នកធ្វើតេស្តជាប្រចាំថ្ងៃគិតត្រឹម ថ្ងៃល្ងាចថ្ងៃចន្ទម្សិលមិញនេះមានត្រឹមតែ១៩៨៧នាក់ប៉ុណ្ណោះគឺជាចំនួន
តេស្តដែលតិចតួចបំផុតចាប់តាំងតែពីថ្ងៃទី២៩ ខែធ្នូធៀបជាមួ.យកយ
នឹងចំនួនធ្វើតេស្តជាមធ្យមកាលពីសប្តាហ៍មុនរដ្ឋប្រហារដែលមានទៅដល់១៧ ០០០នាក់ក្នុងមួយថ្ងៃខណៈដែលគិតចាប់តាំងតែពីរដ្ឋប្រហារ មកជាមធ្យមគេអាចធ្វើតេស្តបានត្រឹមតែ
៩ ៣៥០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។
តែទោះបីជាយ៉ាងណាក្តីចំនួនករណីវិជ្ជមានបែរជាមានការធ្លាក់ចុះទៅវិញគឺត្រឹមថ្ងៃ៤នាក់ប៉ុណ្ណោះកាលពីថ្ងៃចន្ទដែលខុសគ្នាឆ្ងាយធៀបទៅនឹងចំនួនវិជ្ជមានដែលគេធ្វើតេស្តឃើញមានទៅដល់ ៤២០នាក់ក្នុងមួយថ្ងៃកាលពីសប្តាហ៍ ចុងក្រោយនាខែមករាកន្លងទៅ។
មកដល់ពេលនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាល គឺនៅមិនទាន់អាចធ្វើការឆ្លើយឆ្លងគ្នាបាននៅឡើយជាមួយនឹងក្រុមកាសែតប៉ុន្តែបញ្ជាក់ថា ការចាក់វ៉ាក់សាំងទៅលើក្រុមសេវាសុខាភិបាលគឺត្រូវបានធ្វើ ឡើងតាំងតែពីខែមុនហើយមកម្ល៉េះ៕