ព័ត៌មានអន្តរជាតិ

យូអិន៖ដាក់ទណ្ឌកម្មមីយ៉ាន់ម៉ា គឺពិតជាមានប្រសិទ្ធភាព ដូចដែរធ្លាប់បានធ្វើកាលពីមុន

បរទេស៖ យោងតាមការអះអាងរបស់អ្នកជំនាញម្នាក់ របស់អង្គការសហប្រជាជាតិលោក Tom Andrews បានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញ ពាក់ព័ន្ធទៅនឹងបញ្ហារដ្ឋប្រហារនៅមីយ៉ាន់ម៉ា នោះថារដ្ឋាភិបាលយោធានឹង មានការថមថយកម្លាំងនៅពេលដែលនឹងអាចស្ថិតនៅក្រោមសំពាធពីអន្តរជាតិពោល គឺដូចទៅនឹងអ្វីដែលមីយ៉ាន់ម៉ាធ្លាប់ទទួលបានពីអតីតកាលដែរ។

លោក Andrew បានគូសបង្ហាញបន្ថែមទៀតថា តាមរយៈសំពាធទាំងឡាយដូចជាទណ្ឌកម្មសេដ្ឋកិច្ចនិងទណ្ឌកម្មបែបកាទូតក្តីសុទ្ធតែ នឹងប្រើប្រាស់ទៅមានប្រសិទ្ធភាពជាមិនខានទោះបីជាក្រុមយោធាធ្លាប់បានបញ្ជាក់ហើយថា អន្តរជាតិនឹងមិនអាចធ្វើឲ្យប៉ះពាល់ដល់មីយ៉ាន់ម៉ាក្តីប៉ុន្តែជាក់ស្តែងគឺមិនពិតនោះឡើយ ហើយជារឿងសំខាន់ដែលពួកគេនឹងត្រូវការមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយ នឹងអន្តរជាតិ។

លោកបន្តថា៖ ក្រុមយោធាចង់បានលុយចង់បាន ទ្រព្យសម្បត្តិហើយពួកគេបានដឹងបានយល់យ៉ាងច្បាស់ណាស់ថាផលលំបាក របស់ប្រទេសដែលស្ថិតនៅឯកោមានទំហំអាក្រក់យ៉ាងណាដែលតាមពិតប្រទេស មួយនេះធ្លាប់បានឆ្លង កាត់រួចទៅហើយកាលពីពេលកន្លងមក។

គួរឲ្យដឹងដែរថាការលើកឡើងរបស់លោក Andrews បានធ្វើឡើងនៅក្រោយពេល១សប្តាហ៍ទៅហើយដែរ យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារដោយការចាប់ ខ្លួនមេដឹកនាំប្រទេសលោកស្រី Aung San Suu Kyi ព្រមទាំងមន្ត្រី
ជាន់ខ្ពស់របស់រដ្ឋាភិបាល និងបក្សប្រជាធិបតេយ្យផង៕ ប្រែសម្រួល៖ស៊ុនលី

To Top