ព័ត៌មានអន្តរជាតិ

មេបញ្ជាការដ៏សំខាន់មួយរូប របស់ក្រុមតាលីបង់ ក្នុងចំណោមបក្ខពួក០៦នាក់ត្រូវបានសម្លាប់នៅភាគខាងជើង អាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ថា នៅក្នុងសេចក្តីប្រកាសមួយចេញដោយយោធាជាតិបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធចំនួន០៦នាក់ ក្នុងនោះបូករួមទាំង មេបញ្ជាការដ៏សំខាន់មួយរូបរបស់ក្រុមតាលីបង់ ត្រូវបានគេបញ្ជាក់ថា បានស្លាប់ ខណៈដែលកងកម្លាំងរដ្ឋាភិបាល ដែលនៅពីក្រោយខ្នងយន្តហោះវាយប្រហារ បានទម្លាក់គ្រាប់ចំទីតាំងលាក់ខ្លួនមួយកន្លែងរបស់តាលីបង់ នៅស្រុក Qaisar ខេត្ត Faryab ដែលស្ថិតនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារម្សិលមិញ ។

យោងតាមសេចក្តីប្រកាសបានដាក់ថា ការបង្ក្រាបត្រូវបានធ្វើឡើងនៅក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ កាលពីថ្ងៃអង្គារ នៅក្នុងតំបន់ Sarasiab ក្នុងស្រុកខាងលើ ដោយបានសម្លាប់ក្រុមសកម្មប្រយុទ្ធអស់ចំនួន០៦នាក់ ក្នុងនោះរាប់ទាំងលោក Mullah Nasir Faryabi មេបញ្ជាការដ៏សំខាន់ម្នាក់របស់ក្រុមតាលីបង់ នៅក្នុងខេត្តនេះ និងបង្កឲ្យរបួស១១នាក់ផ្សេងទៀត ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានបានដាក់ថា លោក Mullah Nasir Faryabi បានធ្វើជាប្រធាននៃការក្រុមតាលីបង់នៅមជ្ឈមណ្ឌលឃុំឃាំង នៅខេត្ត Faryab ដែលជាអ្នកធ្លាប់ដឹកនាំយោធាកងពលធំមួយ ដោយទទួលបានជោគជ័យនៅតំបន់ភាគខាងជើង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top