ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ស្នើរុស្ស៊ី ដើរតួនាទីក្នុងការជំរុញ កិច្ចខិតខំប្រឹងប្រែង សន្តិភាពនៅឧបទ្វីបកូរ៉េ

សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រមុខប្រេសិតនុយក្លេអ៊ែ ររបស់ប្រទេសកូរ៉េខាងត្បូងលោក Noh Kyu-duk បានស្នើសុំនៅថ្ងៃអង្គារម្សិលមិញនេះ ឲ្យប្រទេសរុស្ស៊ីដើរតួនាទីក្នុងការជំរុញរបស់ទីក្រុងសេអ៊ូល ដើម្បីចាក់គ្រឹះសម្រាប់ សន្តិភាព យូរអង្វែងមួយនៅឧបទ្វីបកូរ៉េ។

លោក Noh បានអំពាវនាវក្នុងអំឡុងជំនួបរបស់លោកជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅកូរ៉េខាងត្បូងលោក Andrey Kulik ខណៈដែលទីក្រុងសេអ៊ូល ស្វែងរកការចូលរួមកិច្ច សហប្រតិបត្តិការអន្តរជាតិ ក្នុងការបន្តការសន្ទនា ជាមួយកូរ៉េខាងជើង និងចាប់ផ្តើមការទូតនុយក្លេអ៊ែរឡើងវិញ

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា“ លោកNoh បានវាយតម្លៃឆន្ទៈ របស់រុស្ស៊ីក្នុងការដើរតួនាទីស្ថាបនាលើបញ្ហានៅឧបទ្វីបកូរ៉េហើយបានស្នើសុំតួនាទីរបស់រុស្ស៊ីក្នុងការជំរុញដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ” ។

ចាប់តាំងពីការតែងតាំងរបស់លោកនៅក្នុងខែធ្នូលោកបានរៀបចំកិច្ចពិភាក្សាតាមអ៊ីនធឺណិត និងក្រៅប្រព័ន្ធជាមួយសមភាគីបរទេសរបស់លោកនិងអ្នកការទូតដទៃទៀត ដើម្បីស្នើសុំការគាំទ្ររបស់ពួកគេ ចំពោះការខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូល ដើម្បីនាំក្រុងព្យុងយ៉ាង ត្រឡប់មករកកិច្ចពិភាក្សា និងបន្តរបៀបវារៈ សន្តិភាពដែលជាប់គាំង៕

ដោយ ឈូក បូរ៉ា

To Top