ព័ត៌មានអន្តរជាតិ

នៅថ្ងៃទី១១កុម្ភៈ ប្រទេសថៃ បន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួនជាង ២០០នាក់បន្ថែមទៀត

បរទេស៖ នៅថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលថៃ បានរាយការណ៍ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២០១ នាក់ ដោយក្នុងនោះ ការឆ្លងមេរោគក្នុងស្រុកចំនួន ១៨៥ នាក់ និងករណីនាំចូលចំនួន ១៦ នាក់ ដែលនាំឱ្យប្រទេសថៃ មានអ្នកឆ្លងជំងឺកូវីដ១៩នេះ កើនឡើងសរុបដល់ ២៤ ១០៤នាក់ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Apisamai Srirangson ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៩ បាលបាននិយាយថា ករណីឆ្លងថ្មីដែលរកឃើញនេះ ចំនួន ៩៦នាក់ ត្រូវបានបញ្ជាក់នៅមន្ទីរពេទ្យ និង ៨៩នាក់ផ្សេងទៀត តាមរយៈការស្វែងរកករណីសកម្មនៅក្នុងសហគមន៍។

សូមជម្រាបថា ប្រទេសថៃ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៤ ១០៤នាក់ ក្នុងនោះ បានព្យាបាលឱ្យជាសះស្បើយចំនួន ១៩ ៧៩៩ នាក់ (៨២,១៤%) អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤ ២២៥ នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ និងមានអ្នកស្លាប់ចំនួន ៨០ នាក់ដដែល៕ប្រែសម្រួលៈ ណៃ តុលា

To Top