ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ នឹងបន្ថែមពេលវេលា ដល់ថ្ងៃទី០៧ មីនា ដាក់ប្រទេស ស្ថិតក្នុងគ្រាអាសន្ន

ប៊ែកឡាំង ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នំា២០២១ថា លោកស្រី Angela Merkel និងបណ្តាមេដឹកនាំរដ្ឋសហព័ន្ធ បានសម្រេចកាលពីថ្ងៃពុធថា ប្រទេសអាល្លឺម៉ង់ នឹងបន្ថែមពេលវេលាដាក់ប្រទេស ស្ថិតក្នុងគ្រាអាសន្ន សម្រាប់រយៈពេល៣សប្តាហ៍ រហូតដល់ថ្ងៃទី០៧ ខែមីនា ដើម្បីទប់ស្កាត់ការឆ្លង រាតត្បាតជំងឺកូវីដ១៩ ។

សេចក្តីសម្រេចបានប្រកាស បន្ទាប់ពីសន្និសីទសារព័ត៌មានវីដេមួយ អំពីការរឹតត្បិតទៅលើការទប់ស្កាត់ ការឆ្លងរាលដាលវីរុស ដែលគិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ នឹងបន្ថែមដល់ថ្ងៃទី០៧ ខែមីនា ។

វិធានការណ៍នៃការរឹតត្បិតបន្ថែមទៀត នឹងត្រូវបានផ្អាក ក្នុងរយៈពេល០៧ថ្ងៃ ដែលមានអត្រា នៃអ្នកជួបឧប្បត្តិហេតុចំនួន៣៥នាក់ ដែលមានន័យថា មនុស្សចំនួន៣៥នាក់ បានឆ្លងជំងឺថ្មីសម្រាប់អ្នកស្រុក១០០.០០០នាក់ ។ សេចក្តីសម្រេចបានដាក់ថាដូច្នេះ ។ នៅគ្រាដែលតួលេខ មានត្រឹមហ្នឹង រាល់ពាណិជ្ជកម្ម សារមន្ទីរ និងមជ្ឈមណ្ឌលពាណិជ្ជកម្មនានា អាចនឹងធ្វើការបើកដំណើរការឡើងវិញ ។

ក្នុងរយៈពេល០៧ថ្ងៃ អត្រានៃអ្នកជួបឧប្បត្តិហេតុ បានថយចុះមកដល់ត្រឹម៦៨នាក់ គិតត្រឹមថ្ងៃពុធ ដែលពីមុនតួលេខបានកើនឡើងខ្ពស់បំផុតដល់១៩៨នាក់ កាលពីថ្ងៃទី២២ ខែធ្នូ ។

ប្រទេសអាល្លឺម៉ង់ បានស្នើសុំឲ្យមានការបិទប្រទេស តាមតំបន់មួយចំនួន ដោយចាប់ផ្តើមពីខែវិច្ឆិកា និងបន្ទាប់មកបានធ្វើការរឹតត្បិតបន្តទៀតនៅពាក់កណ្តាលខែធ្នូ ខណៈដែលមានអ្នកឆ្លងជំងឺថ្មីទៀតបានកើនឡើងខ្លាំង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top