ព័ត៌មានអន្តរជាតិ

ជប៉ុន-អាមេរិក ឈានដល់កិច្ចព្រមព្រៀង ការចំណាយរបស់ក្រុងតូក្យូ សម្រាប់ការ ឈរជើងកងទ័ពអាមេរិកនៅទីនោះ 

តូក្យូ៖ ប្រភពពីរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថាប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាយ៉ាងទូលំទូលាយ ក្នុងការពង្រីកកិច្ចព្រមព្រៀងរ យៈពេលមួយឆ្នាំលើក្រុងតូក្យូ សម្រាប់ចំណាយលើកងទ័ពអាមេរិក។

ភាគីទាំងពីរបានឲ្យដឹងថា នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសជប៉ុន នឹងចំណាយថវិកាប្រមាណ ២០០ ពាន់លានយ៉េន (១,៩១ ពាន់លានដុល្លារ) នៅក្នុងឆ្នាំសារពើពន្ធ ២០២១ គឺប្រហាក់ប្រហែលនឹងឆ្នាំមុន សម្រាប់ការគាំទ្រជាប្រទេសម្ចាស់ផ្ទះសម្រាប់ការឈរជើងរបស់កងទ័ពអាមេរិក។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុនបានឲ្យដឹងថា កិច្ចពិភាក្សាសម្រាប់ការចែករំលែកចំណាយការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ ២០២២ រវាងប្រទេសសម្ព័ន្ធមិត្ដទាំងពីរ ហើយនឹងបន្តនៅខែមេសាទៀត ដោយកិច្ចព្រមព្រៀង ៥ ឆ្នាំបច្ចុប្បន្ននឹងផុតកំណត់នៅខែក្រោយ។

ក្រុងតូក្យូ ជាផ្នែកមួយនៃការចំណាយ សម្រាប់ការឈរជើងបុគ្គលិកយោធាអាមេរិកចំនួន ៥៥,០០០ នាក់នៅក្នុងប្រទេសជប៉ុន រួមទាំងការចំណាយលើកម្លាំងពលកម្ម និងការបណ្តុះបណ្តាល ក្រោមសន្ធិសញ្ញាសន្តិសុខទ្វេភាគី។

ប្រទេសជប៉ុន បានត្រៀមថវិកាចំនួន ២០១,២ ពាន់លានយ៉េន សម្រាប់គម្រោងថវិកាដំបូងសម្រាប់ឆ្នាំ ២០២១ គឺប្រហែលនឹងចំនួនដូចឆ្នាំមុនដែរ។

កិច្ចចរចាថ្នាក់ការងារស្តីពីកិច្ចព្រមព្រៀងថ្មីមួយបានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ក្រោមអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលបានរិះគន់សម្ព័ន្ធភាពនេះថា ជាភាគីម្ខាងចាំតែចំណេញ។ 

នៅក្នុងនោះដែរលោក ដូណាល់ ត្រាំ បានដាក់សម្ពាធទីក្រុងតូក្យូ ឱ្យបង្កើនបន្ទុករបស់ខ្លួនយ៉ាងច្រើន ប៉ុន្តែកិច្ចពិភាក្សាត្រូវបានធ្វើឡើងរហូតដល់រដ្ឋបាលលោក ចូ បៃដិន ត្រូវបានសម្ពោធនៅខែមករា។

រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Toshimitsu Motegi នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទលើកដំបូងជាមួយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កាលពីចុងខែមករា បានពន្យល់ពីគំនិតរបស់ជប៉ុនអំពីការពង្រីកបណ្តោះអាសន្ន ដែលផែនការនេះត្រូវបានស្នើឡើងដោយក្រុងតូក្យូ ក្នុងអំឡុងកិច្ចចរចាថ្នាក់ការងារដែលបានបន្តនៅថ្ងៃទី០២ ខែកុម្ភៈ ហើយត្រូវបានធ្វើឡើងជាលើកដំបូងក្រោម ការដឹកនាំរបស់លោក បៃដិន៕ដោយ ឈូក បូរ៉ា

To Top