កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ថា យ៉ាងហោចណាស់ ក្រុមសកម្មប្រយុទ្ធតាលីបង់ ចំនួន១៥នាក់ ត្រូវបានសម្លាប់ នៅក្នុងអំឡុងពេលបង្ក្រាប ដោយយោធា នៅខេត្ត Kandahar ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន ។ ក្រសួងការពារជាតិ របស់ប្រទេសនេះបានបញ្ជាក់ ឲ្យដឹងកាលពីថ្ងៃសុក្រ ។
នៅក្នុងសេចក្តីប្រកាសមួយ ចេញដោយក្រសួងបានដាក់ថា “ក្រុមភេរវករលីបង់ចំនួន១៥នាក់ ត្រូវបានសម្លាប់ និងមួយចំនួនទៀត បានរងរបួសនៅក្នុងពេល ដែលកងកម្លំាងសន្តិសុខ និងការពារជាតិរបស់អាហ្វហ្គានីស្ថាន (ANDSF) បានដាក់គោលដៅវាយប្រហារ នៅបរិវេណតំបន់ជាច្រើន នៅក្នុងស្រុក Arghandab ខេត្ត Kandahar ” ។
កងកម្លាំង ANDSF បានគាំទ្រដោយកងទ័ពអាកាស របស់អាហ្វហ្គានីស្ថាន ទន្ទឹមនឹងនេះដែរ បានកម្ចេចទីតាំងមួយចំនួនរបស់ក្រុមតាលីបង់ ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានដាក់ដូច្នេះ ដោយបានបន្ថែមថា សព្វាវុធ និងអាវុធយុទ្ធភ័ណ្ឌជាច្រើន របស់ក្រុមសកម្មប្រយុទ្ធ ក៏ត្រូវបានកម្ចេចនៅក្នុងអំឡុងពេលបង្រ្កាប ចុងក្រោយកាលពីថ្ងៃព្រហស្បតិ៍ ។
កងសន្តិសុខក៏បានបោស សម្ពាតតំបន់ដ៏ធំមួយ ពីក្រុមសកម្មប្រយុទ្ធ នៅខេត្ត Arghandab ក្រៅពីនេះបានរកឃើញ និងសាកសពចំនួន៣០នាក់នៅក្នុងតំបន់កប់គ្រាប់មីនរបស់តាលីបង់ និងគ្រាប់បែកបង្កប់នៅ តាមដងផ្លូវនៅក្នុងតំបន់ ។
ក្រុមសកម្មប្រយុទ្ធមិនបានឆ្លើយតប ទៅនឹងសេចក្តីរាយការណ៍នេះនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា