បាងកក ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ថា របាយការណ៍ផ្លូវការមួយ បានបង្ហាញថា ប្រទេសថៃឡង់ដ៏ នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា មានករណីថ្មី នៃជំងឺកូវីដ១៩ចំនួន១៧៥នាក់ ដែលភាគច្រើន ជាអ្នកឆ្លងក្នុងស្រុក ។
មជ្ឈមណ្ឌលតាមដាន ស្ថានភាពជំងឺកូវីដ១៩ បានចេញរបាយការណឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីទាំងនោះ គឺមាន១៦៧នាក់ ត្រូវបានគេរាយការណ៍មកថា ជាអ្នកឆ្លងជំងឺក្នុងស្រុក ទន្ទឹមនឹងនេះដែរ ០៨នាក់ផ្សេងទៀត ជាអ្នកដែលទើបត្រឡប់ពីបរទេសវិញ និងបានធ្វើតេស្តវិជ្ជមាន នៅក្នុងប្រទេសថៃឡង់ដ៏ ។
៩៥នាក់ជាករណីក្នុងស្រុកត្រូវបានរកឃើញ នៅខេត្ត សាមុត សាខន ហើយ៦០នាក់ត្រូវបានគេបញ្ជាក់ថា ជាអ្នកធ្វើតេស្តសកម្ម ដែលជនអន្តោប្រវេសន៍មីយ៉ាន់ម៉ា និងពលរដ្ឋថៃ ។
ប្រទេសថៃឡង់ដ៏ ត្រូវបានគេបញ្ជាក់ថា មានករណី២៤.២៧៩នាក់ ហើយក្នុងចំណោម២១.៦៨១នាក់ ជាអ្នកឆ្លងក្នុងស្រុក ទន្ទឹមនឹងនេះដែរ ២.៥៩៨នាក់ផ្សេងទៀត ជាអករណីនៃអ្នកនាំចូលពីខាងក្រៅ ។
អ្នកជំងឺ២០.២១០នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យនានា ទន្ទឹមនឹងនេះដែរ អ្នកជំងឺផ្សេងទៀតចំនួន៣.៩៨៩នាក់ បច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យ និង៨០នាក់បានស្លាប់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា