អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមមន្ត្រីបាននិយាយ កាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់ពលរដ្ឋ ចំនួន១៦នាក់បានរងរបួស នៅគ្រាដែលមានខ្យល់កួច កើតឡើងនៅខេត្ត Izmir ដែលស្ថិតនៅភាគខាងលិច នៃប្រទេសតួកគី ។១.១
លោក Ismail Catakli អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា ខ្យល់ព្យុះ បានបោកបក់កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅទីក្រុងរម្មណីយដ្ឋាន Cesme នៅខេត្ត Izmir ។
គាត់បាននិយាយថា មនុស្សចំនួន០៩នាក់ បានកើតឡើង នៅគ្រាដែលរថយន្តស្ទូច បានក្រឡាប់មកលើក្រុមកម្មករ នៅតំបន់សំណង់ ។
ខ្សែវីដេអូ បានផ្សាយនៅលើបណ្តាញផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានបង្ហាញថា ខ្យល់កួច បានបង្កការខូចខាតដើមឈើជាច្រើនដើម អគារជាច្រើន និងរថយន្តជាច្រើនគ្រឿង ។
ទូរទស្សន៍ NTV បានផ្សាយថា ទូកមួយចំនួន និងទូកក្តោងប្រណីតៗ ចំនួន០២គ្រឿង៉ នៅកំពង់ផែ Alacati បានក្រឡាប់ និងបង្គោលភ្លើង និងដើមឈើជាច្រើន បានដួលរលំ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា