ព័ត៌មានអន្តរជាតិ

នៅខែមេសាខាងមុខ ថៃនឹងចាក់វ៉ាក់សាំង២លានដូស ដល់មនុស្សជិត១លាននាក់ រួមទាំងអ្នកមានអាយុលើសពី៦០ឆ្នាំ

ប្រទេស៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាលថៃ បានបង្ហាញព័ត៌មានលម្អិតបន្ថែមទៀត នៃការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល ដោយព្យាករណ៍ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ១,៩ លានដូស នឹងត្រូវផ្តល់ជូនប្រជាជនជាង ៩៦០ ០០០ នាក់ នៅក្នុងខេត្តចំនួន ១០ នៅត្រឹមខែមេសា ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត សុផុនមេកុន ប្រធានអនុគណៈកម្មាធិការ របស់រដ្ឋាភិបាល ទទួលបន្ទុកការគ្រប់គ្រងវ៉ាក់សាំង បាននិយាយថា ចាប់តាំងពីការផ្គត់ផ្គង់ វ៉ាក់សាំងនៅមានកំរិតនៅឡើយ ការដាក់ចេញនឹងមានគោល បំណងកាត់បន្ថយការឆ្លង និងការស្លាប់ធ្ងន់ធ្ងរ ក្នុងចំណោមក្រុម ដែលមានហានិភ័យរួម ទាំងមនុស្សដែលមានអាយុ ៦០ ឆ្នាំ និងមនុស្សចាស់ជាងនេះ អ្នកដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ បូករួមទាំងបុគ្គលិកសុខាភិបាល និងបុគ្គលិកពេទ្យ និងមន្រ្តី ពាក់ព័ន្ធក្នុងការគ្រប់គ្រងជំងឺ។

អគ្គនាយករងស្តីទី នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺ (DDC) លោកសុភុន ឡាំសារិទ្ធថាវ៉ន បានថ្លែងថា វ៉ាក់សាំងចំនួន ២ លានដូស នឹងមកដល់នៅខែនេះ។

ក្នុងនោះថ្នាំចំនួន ១ ៩៣៤ ០០០ ដូស នឹងត្រូវផ្តល់ជូនប្រជាជន ៩៦៧ ០០០ នាក់នៅត្រឹមខែមេសាក្នុងខេត្តចំនួន ១០ ដែលត្រូវបានកំណត់ថាជាតំបន់ត្រួតត្រាតឹងរឹង និងអតិបរមា តំបន់ត្រួតត្រាអតិបរិមា និងតំបន់ដែលចំនួនអ្នកឆ្លងបន្តកើនឡើង៕

ប្រែសម្រួលៈ ណៃ តុលា

To Top