ព័ត៌មានអន្តរជាតិ

ចិន ហាមការផ្សាយរបស់ BBC World News ក្រោយការផ្សាយពាក់ព័ន្ធនឹងជំងឺឆ្លង និងការធ្វើទុក្ខបុកម្នេញ លើជនជាតិភាគតិចអ៊ុយហ្គ័រ

BBC៖ និយតករទូរទស្សន៍ និងវិទ្យុរបស់ប្រទេសចិន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនបានហាមឃាត់មិន ឱ្យចាក់ផ្សាយរបស់ BBC World News នៅក្នុងប្រទេសចិន។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសចិនបានរិះគន់ BBC ចំពោះការផ្សាយអំពីជំងឺឆ្លង និងការធ្វើទុក្ខបុកម្នេញ លើជនជាតិភាគតិចអ៊ុយហ្គ័រ ។ ចំណែកទូរទស្សន៍ BBC វិញ ក៏បាននិយាយថា ខ្លួនខកចិត្ត ចំពោះការសម្រេចចិត្តនេះ។

ការហាមរបស់ចិននេះ បានកើតឡើងបន្ទាប់ពីនិយតករ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស Ofcom បានដកហូតអាជ្ញាប័ណ្ណ របស់បណ្តាញទូរទស្សន៍សកលចិន (CGTN) ពីការចាក់ផ្សាយ នៅក្នុងចក្រភពអង់គ្លេស។

ការសំរេចចិត្តរបស់ Ofcom កាលពីដើមខែនេះ បានធ្វើឡើងបន្ទាប់ពីរកឃើញថា អាជ្ញាប័ណ្ណរបស់ CGTN ត្រូវបានកាន់កាប់ដោយ មិនត្រឹមត្រូវដោយ Star China Media Ltd ៕

ប្រែសម្រួលៈ ណៃ តុលា

To Top