ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី លោក Biden លប់ចោលប្រាក់ ជំនួយសង់ជញ្ជាំងព្រំដែន របស់លោក Trump

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅសប្តាហ៍នេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden ទើបតែបានប្រកាសសម្រេចចិត្ត ក្នុងការរុះរើកញ្ចប់ថវិកា ប្រើប្រាស់ជាបន្ទាន់ឡើងវិញ ដើម្បីអាចដកយកចំណែកមួយ នៃការប្រើប្រាស់ទៅលើគម្រោង កសាងជញ្ជាំងព្រំដែន ដែលធ្លាប់ធ្វើដោយ អតីតប្រធានាធិបតីអាមេរិក Donald Trump។

នៅក្នុងសំបុត្រមួយទៅកាន់សភាជាតិ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោក Biden បានសរសេរចេញបញ្ជា ឲ្យមានការដកចេញ នូវកញ្ចប់ថវិកាគាំទ្រគម្រោងមួយនេះ ហើយនឹងមិនចាំបាច់ធ្វើការចំណាយ ណាមួយបន្ថែមទៀតឡើយ ទៅលើជញ្ជាំងដែលសាងសង់
បានមួយផ្នែកទៅហើយនោះ ។

រំលឹកដែរថា កាលពីឆ្នាំ២០១៩លោក Trump បានប្រកាសភាពអាសន្ន ចំពោះប្រទេសនៅភាគខាងត្បូង ដែលមានព្រំដែនជាប់នឹងមិកស៊ិកូ ដែលអាចអនុញ្ញាតិ ឲ្យគាត់ក្នុងការប្រើប្រាស់កញ្ចប់ថវិកាយោធា ក្នុងការសាងសង់ជញ្ជាំងព្រំដែននេះឡើង ។

គួររំលឹកដែរថា មកដល់ពេលនេះ លុយដែលប្រមូល បានពីពន្ធដាជាច្រើន ពាន់លានដុល្លារ នៅតែបន្តចាក់ចូលទៅក្នុងគម្រោង មុនការលប់ចោល ហើយគិតចាប់តាំង តែពីពេលដែលលោក Trump ដាក់ឲ្យប្រើប្រាស់ថវិកា ទាំងនោះ គេបានដឹងថាលុយ២៥ពាន់លានដុល្លារ រួចទៅហើយោដែលបាន ចាយទៅលើគម្រោងនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top