ព័ត៌មានអន្តរជាតិ

រដ្ឋ Victoria ប្រកាសបិទ៥ ថ្ងៃក្រោយ រកឃើញករណីឆ្លង សហគមន៍មួយករណី

បរទេស ៖ នៅថ្ងសៅរ៍នេះរដ្ឋធំបំផុតទី២ របស់ប្រទេសអូស្ត្រាលី Victoria ត្រូវបានប្រកាសបិទទ្វារ ជាបណ្តោះអាសន្នរយៈ ពេល៥ថ្ងៃ ដោយអជ្ញាធរ បានប្រកាសថា គឺដើម្បីអាចការពាររលក វាយប្រហារទី៣ ដោយសារកូវីដ និងជាពិសេសកូវីដពូជក្លាយ ដែលមានប្រភពពីអង់គ្លេស។

ករណីឆ្លងក្នុងសហគមន៍មួយ ករណីត្រូវបានរកឃើញ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ មុនការប្រកាសបិទ ដែលវាបានធ្វើឲ្យមាន ករណីសង្ស័យចំនួន១៤ ត្រូវបានដាក់ឲ្យដាច់ ដោយឡែកបណ្តោះអាសន្ន នៅឯអាកាសយានដ្ឋាន ទីក្រុង Melbourne ចំនួន១៤នាក់ ហើយគិតមកដល់ពេលនេះ ករណីឆ្លងសរុបនៅក្នុងទីក្រុង មានទៅដល់២០នាក់។

ក្រៅពីនោះផងដែរជើងហោះហើរ អន្តរជាតិទាំងអស់ របស់ទៅកាន់ទីក្រុង Melbourne ក៏ត្រូវ បានបញ្ឈប់បណ្តោះអាសន្ន រហូតដល់ថ្ងៃ ពុធផងដេរនិងបន្ទាប់ ពីអ្នកដំណើរនៃជើងហោះហើរ ចំនួន៥ ដែលបានធ្វើដំណើរមកដល់ទីនេះ នៅថ្ងៃសៅរ៍នេះ។

គួរឲ្យដឹងដែរថា ករណីសង្ស័យទាំង១៤ករណី គឺជាក្រុមដែលមានហនិភ័យឆ្លងខ្ពស់ ជាងគេបំផុតសម្រាប់វិរុសកូវីដ ពូជកាត់ថ្មីរបស់អង់គ្លេស៕

ប្រែសម្រួល៖ស៊ុនលី

To Top