ព័ត៌មានអន្តរជាតិ

ពលរដ្ឋមីយ៉ាន់ម៉ា ប្រមូលផ្តុំគ្នានៅក្នុងប្រទេសជប៉ុន ធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃអាទិត្យ បានឲ្យដឹងថា ពលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ារាប់ពាន់នាក់ បានចាប់ផ្តើមប្រមូលផ្តុំគ្នានៅជប៉ុន ធ្វើការតវ៉ាប្រឆាំងទៅការធ្វើរដ្ឋប្រហារ ដោយយោធានៅឯស្រុកកំណើត ដោយមានកទាំងការកាន់រូបថតលោកស្រី Aung San Suu Kyi ផងរូបភាពនៃសិទ្ធមនុស្សផង។

ការប្រមូលផ្តុំគ្នាបានចាប់រាប់តាំងតែ ពីសួនឧទ្យាននិងផ្លូវរថភ្លើង និងទៅដល់ផ្លូវដែលមមាញឹកដោយមាន ការការពារសុវតិ្ថភាពពីសំណាក់ ប៉ូលីសជប៉ុនផងហើយវាត្រូវបាន គេមើលឃើញថា គឺជាការតវ៉ាប្រឆាំងនៅក្រៅប្រទេសមីយ៉ាន់ម៉ា ចុងក្រោយបង្អស់ដែលមាន ចំនួនសរុបដល់ទៅ ៣៣ ០០០នាក់។

ក្នុងចំណោមនោះបុរសម្នាក់ ដែលមានឈ្មោះថា Sum Lut Htu ដែលម្ចាស់ភោជនីយដ្ឋានម្នាក់ និងរស់នៅក្នុងប្រទេសជប៉ុន អស់រយៈពេលជាង ៣ឆ្នាំមកហើយនោះបាននិយាយថា ខ្ញុំមិនចូលចិត្តរដ្ឋាភិបាល គ្រប់គ្រងដោយយោធានោះទេ។

គួរឲ្យដឹងដែរថា ការប្រមូលផ្តុំគ្នាបានកើតឡើង អស់រយៈពេលប៉ុន្មានថ្ងៃមកហើយតាំងតែ ពីព្រឹករហូតដល់ល្ងាចហើយចំនួន នៃអ្នកចូលរួមហាក់ដូចជា មានការកើនឡើងជាបន្តបន្ទាប់
ផងដែរដោយមានទាំងការ កាន់បដាផងទៀនសិប្បនិម្មិតផង ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top