ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលយោធាមីយ៉ានម៉ា ជំរុញឲ្យមន្ត្រីស៊ីវិលត្រឡប់ចូល ធ្វើការងារវិញ និងគម្រាមចាត់វិធានការ

បរទេស៖ រដ្ឋាភិបាលយោធា របស់ប្រទេសមីយ៉ានម៉ា នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានជំរុញឲ្យមន្ត្រីស៊ីវិលនានា ត្រឡប់ចូលទៅធ្វើការងារវិញ និងបានលើកឡើងពីភាព អាចទៅរួចនៃការចាត់វិធានការ ប្រឆាំងអ្នកទាំងឡាយណា ដែលមិនវិលត្រឡប់ចូលធ្វើការ។

តាមសេចក្តីរាយការណ៍ ចលនាមិនស្តាប់បទបញ្ជាស៊ីវិលមួយ ដែលធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារនាថ្ងៃទី១ ខែកុម្ភៈ បានចាប់ផ្តើមឡើងជាមួយគ្រូពេទ្យនានា ប៉ុន្តែឥឡូវនេះ បានជះឥទ្ធិពលប៉ះពាល់ដល់ ផ្នែកនានារបស់រដ្ឋាភិបាល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាមីយ៉ានម៉ាបាននិយាយដូច្នេះថា “ចំណាត់ការនានា អាចនឹងត្រូវបានប្រើប្រាស់ សម្រាប់រំលោភបំពានលើក្រមសីលធម៌ បទបញ្ជានិងការមិនបំពេញ កាតព្វកិច្ចរបស់មន្ត្រីស៊ីវិល ដោយយោងទៅតាមច្បាប់ និងក្រឹតក្រមរបស់មន្ត្រីស៊ីវិល”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកុម្ភៈ យោធារបស់ប្រទេសមីយ៉ានម៉ា បានឃុំខ្លួនទីប្រឹក្សារដ្ឋ លោកស្រី អ៊ុង សានស៊ូជី និងលោកប្រធានាធិបតី Win Myint ក្នុងដំណើររដ្ឋប្រហារដំបូង គិតចាប់តាំងពីឆ្នាំ១៩៨៨មក ជាដំណើរបញ្ចប់ទសវត្សនៃ ការគ្រប់គ្រងប្រទេសដោយស៊ីវិល ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top