បរទេស៖ ក្រុមបាតុករប្រឆាំង រដ្ឋាភិបាល នៅក្នុងប្រទេសថៃ គ្រោងនឹងធ្វើមហាបាតុកម្ម នៅថ្ងៃទី ២០ ខែកុម្ភៈនេះ ដើម្បីទាមទារឱ្យមានការ ដោះលែងមេដឹកនាំ ៤ នាក់របស់ពួកគេ។ ពួកគេក៏បានប្តេជ្ញាបង្កើន ការប្រមូលផ្តុំផងដែរ លុះត្រាតែមេដឹកនាំត្រូវបានដោះលែង ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ថ្ងៃទី ២០ ខែកុម្ភៈ ក៏ជាថ្ងៃដែលសភាគ្រោងនឹងបោះឆ្នោត បន្ទាប់ពីការជជែកដេញដោលគ្នា ដែលនឹងផ្តោតលើការអនុវត្ត របស់រដ្ឋាភិបាល។ មេដឹកនាំចំនួន៤នាក់ នៃចលនាប្រជាជន ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ បន្ទាប់ពីតុលាការបដិសេធ នៅក្រៅឃុំនៅថ្ងៃទី ៩ ខែកុម្ភៈ ។ តុលាការបាននិយាយថា ពួកគេព្រួយបារម្ភថា ពួកគេ (មេបាតុករទាំង៤នាក់) នឹងប្រព្រឹត្តបទល្មើសម្តងទៀត ប្រសិនបើត្រូវបានដោះលែង។
ពួកគេត្រូវបានចោទប្រកាន់ពីបទរំលោភលើមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ (ច្បាប់ប្រមាថព្រះមហាក្សត្រ) និងការបះបោរប្រឆាំង នឹងការប្រមូលផ្តុំគ្នា ដែលបានធ្វើឡើងនៅថ្ងៃទី ១៩ និង ២០ ខែកញ្ញា ៕