បរទេស ៖ យោងតាមការសេចក្តី ថ្លែងការណ៍ប្រកាស ដោយប្រធានប្រតិបត្តិ នៃក្រុមហ៊ុនផលិតឧិសថបារាំង Sanofi បានបញ្ជាក់នៅថ្ងៃនេះថា បេក្ខភាពវ៉ាក់សាំងកូវីដ របស់ខ្លួនទំនងជានឹង មិនទាន់រួចរាល់នៅឡើយ សម្រាប់ឆ្នាំនេះ ។
កាលពីខែធ្នូកន្លងមក Sanofi ធ្លាប់បាននិយាយថា ក្រុមហ៊ុនមានគោលដៅ ក្នុងការធ្វើឲ្យបានអជ្ញាបណ្ណទទួលស្គាល់ដើម្បីអាចចាប់ផ្តើម ការចាក់វ៉ាក់សាំងរបស់ខ្លួន យ៉ាងឆាប់បំផុត នៅដើមឆ្នាំ២០២១នេះ ។
លោក Paul Hudson ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Sanofi បានបញ្ជាក់ថាវ៉ាក់សាំងនេះ គឺនៅមិនទាន់អាចរួចរាល់ឡើយសម្រាប់ឆ្នាំនេះ ប៉ុន្តែវានឹងអាចប្រើប្រាស់ នៅក្នុងតំណាក់កាលមួយផ្សេងទៀត ដែលអាចថែមទាំងប្រើប្រាស់ ជាមួយនឹងវិរុសកូវីដពូជក្លាយទៀតផង។
គួរឲ្យដឹងដែរក្រៅតែពីនេះ CEO របស់ក្រុមហ៊ុនមួយនេះ ព្រមទាំងបុគ្គលិកទាំងអស់ផង គឺមិនអាចធ្វើការឆ្លើយឆ្លង ដើម្បីបន្ថែមព័ត៌មានលំអិត ពីវ៉ាក់សាំង mRNA ឡើយ៕
ប្រែសម្រួល៖ស៊ុនលី