ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់-រុស្ស៊ី នឹងធ្វើសមយុទ្ធកងនាវាចររួមគ្នា នៅមហាសមុទ្រឥណ្ឌា ក្នុងគោលបំណងបង្កើនសន្ដិសុខក្នុងតំបន់

តេអេរ៉ង់៖ មន្ត្រីជាន់ខ្ពស់យោធាអ៊ីរ៉ង់បានប្រកាសថា ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី នឹងធ្វើសមយុទ្ធកងនាវាចររួមមួយនៅ មហាសមុទ្រឥណ្ឌា នៅពេលអនាគតដ៏ខ្លីខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានចុះផ្សាយថា ឧត្តមនាវីឧត្តមសេនីយ៍ Habibollah Sayyari អនុប្រធានសម្របសម្រួលកងទ័ពអ៊ីរ៉ង់ បានលើកឡើងថា“ ការធ្វើសមយុទ្ធនេះបង្ហាញពីអំណាចកងទ័ពជើងទឹក របស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។

លោកបានបន្ថែមថា កងទ័ពជើងទឹកអ៊ីរ៉ង់ ស្ថិតនៅកម្រិតខ្ពស់ទាក់ទងនឹងបរិក្ខាកម្លាំងពលកម្មបច្ចេកទេស និងយុទ្ធសាស្រ្ត បទបញ្ជា និងការត្រួតពិនិត្យការទំនាក់ទំនង និងការចូលប្រើឧបករណ៍យោធាថ្មី។

លោកបានបន្ថែមទៀងថា សមយុទ្ធរួមគ្នានេះមានគោលបំណងបង្កើតសន្តិសុខនៅមហាសមុទ្រឥណ្ឌាខាងជើង ខណៈប្រទេសកំពុងមានភាពតឹងតឹងទាំងផ្នែកការទូត និងយោធាជាមួយអាមេរិក និងសម្ព័ន្ធ៕ដោយ ឈូក បូរ៉ា

To Top