ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី ជាប់បំណុលបរទេស កើនឡើងដល់ជាង ៤០០ពាន់លានដុល្លារ

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ថា ធនាគារកណ្តាល របស់ប្រទេសឥណ្ឌូនេស៊ី (BI) បានឲ្យដឹងថា បំណុលបរទេស របស់ប្រទេសឥណ្ឌូនេស៊ី គិតត្រឹមចុងបញ្ចប់ នៃត្រីមាសទី៤ ឆ្នាំ២០២០ថា បានកើនឡើងដល់ ៤១៧.៥ពាន់លានដុល្លារអាមេរិក ធៀបនឹងបំណុលរបស់រដ្ឋាភិបាល និងធនាគារកណ្តាល មានទឹកប្រាក់២០៩.២ពាន់លានដុល្លារ និងបំណុលរបស់វិស័យឯកជន មានទឹកប្រាក់២០៨.៣ពាន់លានដុល្លារ ។

ធនាគារកណ្តាលបានសរសេរ នៅក្នុងសេចក្តីប្រកាសនៅថ្ងៃចន្ទនេះថា បំណុលបរទេស របស់ប្រទេសឥណ្ឌូនេស៊ី គិតត្រឹមចុងបញ្ចប់ នៃត្រីមាសទី៤ឆ្នាំ២០២០ បានកើនឡើង៣,៥ភាគរយ ប៉ុន្តែ បានថយចុះ ធៀបនឹងការកើនឡើង៣,៩ភាគរយ នៅក្នុងត្រីមាសមុន ។

ធនាគារកណ្តាល បានកត់សម្គាល់ថា បំណល់បរទេសរបស់ឥណ្ឌូនេស៊ី បានកើនឡើងយឺត ដោយសារតែបំណុលបរទេស ដែលជាវិស័យឯកជន បានកើនឡើងយឺត ។

នៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២០ បំណុលបរទេសរបស់រដ្ឋាភិបាល បានតក់ត្រាដែលមានទឹកប្រាក់ ២០៦.៤ពាន់លានដុល្លារ ឬបានកើនឡើង ៣.៣ភាគរយ ដែលជាមូលដ្ឋានប្រចាំឆ្នាំ ហើយបានកើនឡើងខ្ពស់ជាងត្រីមាសទី៣ ដែលមាន១,៦ភាគរយ ។

ធនាគារកណ្តាល បានឲ្យដឹងថា ការកើនឡើងនៃបំណុលបរទេស របស់រដ្ឋាភិបាល ដោយសារការរក្សាបាន នូវទំនុកចិត្តដល់វិនិយោគិន ដូច្នេះ ការជំរុញដល់លំហូទុនបរទេស ចូលរដ្ឋាភិបាល ដែលផ្តោតលើសុវត្ថិភាពទីផ្សារ ក្រៅពីនេះ ការដកប្រាក់មួយចំនួន ដែលជាប្រាក់កម្ចីបរទេស ដើម្បីគាំទ្រដល់ការទប់ទល់នឹងជំងឺឆ្លងរាតត្បាត និងការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top