បរទេស៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឹកូវីដ១៩ កំពុងពិចារណាលើការពង្រីក រយៈពេលនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលធ្វើដំណើរពីទ្វីបអាហ្រ្វិក ក្នុងគោលបំណងទប់ស្កាត់ការ រីករាលដាលនៃមេរោគឆ្លងវីរុសកូរ៉ូណា ដែលបំលែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូង នៅអាហ្វ្រិកខាងត្បូង។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងជំងឺកូវីដ១៩ លោកស្រី Apisamai Srirangson បាននិយាយថា វ៉ារ្យ៉ង់ដែលបានរកឃើញនៅអាហ្វ្រិកខាងត្បូង ដែលមានឈ្មោះថា“ B1351” តម្រូវឱ្យមានការត្រួតពិនិត្យឱ្យបានដិតដល់ជាងមុន ព្រោះវាត្រូវបានគេដឹងថា ឆ្លងរាលដាលយ៉ាងឆាប់រហ័ស ដែលអាចធ្វើឱ្យការរីករាលដាល កាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសថៃ។
លោកស្រី Apisamai Srirangson បាននិយាយថា “ យើងប្រហែលជាត្រូវការបង្កើន ការធ្វើចត្តាឡីស័កទៅលើអ្នក ធ្វើដំណើរពីទ្វីបអាហ្រ្វិកឱ្យបានដល់ ២១ ថ្ងៃ»៕
ប្រែសម្រួលៈ ណៃ តុលា