រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមប្រឆាំងនៃរដ្ឋប្រហារ យោធាមីយ៉ាន់ម៉ា បានអំពាវនាវឱ្យមាន ការធ្វើបាតុកម្មទ្រង់ទ្រាយធំ បន្ថែមទៀតនៅថ្ងៃពុធនេះ ដើម្បីបង្ហាញថា ការទាមទាររបស់កងទ័ពដែលគាំទ្រជាទូទៅចំពោះ ការផ្តួលរំលំមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី និងការបោះឆ្នោតថ្មី គឺមិនពិតនោះទេ ។
ពួកគេបានសម្តែងការងឿងឆ្ងល់ ចំពោះការសន្យារបស់របបយោធានៅ ក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារថា នឹងមានការបោះឆ្នោតត្រឹមត្រូវ ហើយវានឹងប្រគល់អំណាចសូម្បី តែប៉ូលិសបានចោទប្រកាន់បន្ថែម ទៀតប្រឆាំងនឹងលោកស្រី អ៊ុងសាន ស៊ូជី ក៏ដោយ។
ជ័យលាភីរង្វាន់ណូប៊ែល សន្តិភាពដែលត្រូវបាន ឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ នាពេលនេះប្រឈមនឹងការចោទ ប្រកាន់ពីបទរំលោភច្បាប់គ្រប់គ្រង គ្រោះមហន្តរាយធម្មជាតិ ក៏ដូចជាការចោទ ប្រកាន់ពីបទនាំចូលវិទ្យុ walkie ចំនួន៦ដោយខុសច្បាប់ ។
នៅក្នុងសវនាការដោយសន្និសីទ វីដេអូកាលពីថ្ងៃអង្គារ សវនាការបន្ទាប់របស់លោកស្រី ត្រូវបានកំណត់នៅថ្ងៃទី០១ ខែមីនា ខាងមុខ ។
លោក Khin Sandar សកម្មជនបានសរសេរ នៅលើបណ្តាញសង្គមហ្វេសប៊ុកថា “សូមប្រមូលផ្តុំគ្នារាប់លាននាក់ ដើម្បីបំបាត់ការផ្តាច់ការ” ។
លោក Kyi Toe សមាជិកជាន់ខ្ពស់នៃគណបក្ស សម្ព័ន្ធជាតិដើម្បី លទ្ធិប្រជាធិបតេយ្យ ហៅកាត់ថា (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី ដែលមិនទាន់ត្រូវបានចាប់ខ្លួន បាននិយាយថា “ចូរយើងដើរជាក្បួនបង្ហាញ កម្លាំងរបស់យើងប្រឆាំង នឹងរដ្ឋប្រហាររដ្ឋប្រហារដែលបាន បំផ្លាញអនាគតយុវជន និង អនាគតប្រទេសរបស់យើង” ។
រដ្ឋប្រហារដែលមានរយៈ ពេលខ្លីនៃការផ្លាស់ប្តូរគ្មានស្ថិរភាពរបស់ប្រទេស អាស៊ីអាគ្នេយ៍មួយនេះ បានជំរុញឱ្យមានការធ្វើ បាតុកម្មជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី០៦ ខែកុម្ភៈ ដែលមានអ្នកខ្លះបានទាក់ទាញមនុស្ស រាប់សែននាក់ដើម្បីចូលរួម៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា