បរទេស៖ សារព័ត៌មាន Telegraph បានរាយការណ៍នៅថ្ងៃពុធថា ករណីឆ្លងវីរុសកូរ៉ូណា បានធ្លាក់ចុះនៅទូទាំង ចក្រភពអង់គ្លេស ហើយវាអាចឈានដល់ក្រោម ១.០០០ នាក់ក្នុងមួយថ្ងៃនៅដើមខែមេសា ប៉ុន្តែបន្ថែមការបើកសាលារៀន នៅខែមីនាឡើងវិញនោះ អាចពន្យារពេល ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមសារព័ត៌មាន អង់គ្លេស The Telegraph បានរាយការណ៍នៅថ្ងៃពុធនេះថា ដំណើរការបិទចក្រភពអង់គ្លេស ដែលកំពុងកើតមានប្រហែល ជាមិនធូរស្បើយទេ រហូតដល់មានករណីឆ្លងវីរុស នេះធ្លាក់ចុះពីរាប់ពាន់នាក់ មក រាប់រយនាក់ក្នុងមួយថ្ងៃ។
យោងតាមរបាយការណ៍ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson នឹងផ្សព្វផ្សាយផែនការមួយ ស្តីពីការរឹតបន្តឹងនៅសប្តាហ៍ក្រោយ។
សាលារៀនទំនងជានឹងបើកឡើងវិញនៅថ្ងៃទី ៨ ខែមីនា ប៉ុន្តែអាចផ្តល់ការពិនិត្យឡើងវិញ លើករណីដែលកំពុងបន្តគ្របដណ្តប់ លើករណីឆ្លងជំងឺកូវីដ១៩ ជាជាងកំណត់ពេលវេលាច្បាស់លាស់។
រដ្ឋមន្រ្តីទីមួយរបស់ស្កុតឡេន Nicola Sturgeon បានប្រកាសថា សិស្សបឋមសិក្សានឹងត្រលប់ចូលរៀនវិញ នៅថ្ងៃទី ២២ ប៉ុន្តែសិស្សធំៗភាគច្រើន នឹងស្នាក់នៅផ្ទះមួយខែទៀត៕
ប្រែសម្រួលៈ ណៃ តុលា