ព័ត៌មានអន្តរជាតិ

ប្រេសិតចិន អំពាវនាវឲ្យអន្តរជាតិ បន្តគាំទ្រដល់ប្រទេសអ៊ីរ៉ាក់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រេសិតចិនម្នាក់ បានធ្វើការអំពាវនាវ ស្នើឲ្យអន្តរជាតិក្នុងការបន្តសកម្មភាព គាំទ្ររបស់ខ្លួន ទៅដល់ប្រទេសអ៊ីរ៉ាក់បន្ថែមទៀត។

លោក Geng Shuang ប្រេសិតពិសេស ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា បច្ចុប្បន្នដំណើរការនយោបាយរបស់អ៊ីរ៉ាក់ កំពុងស្ថិតនៅក្នុងស្ថានភាព ដ៏រឹងម៉ាំមួយមែន ប៉ុន្តែបញ្ហាស្មុគ្រស្មាញ អំពីការប្រឈមមុខទៅនឹងសន្តិសុខ និងសេដ្ឋកិច្ច ដែលកំពុងទទួលរងផលលំបាក ព្រមទាំងវិបត្តិមនុស្សជាតិផង ពិតជាចាំបាច់ ត្រូវការជួយពីបរទេសនៅឡើយ។

លោកបន្តថាសហគមន៍អន្តរជាតិ គួរតែគោរពយ៉ាងពេញទំហឹង ទៅនឹងសេចក្តីប្រាថ្នារ បស់ប្រជាពលរដ្ឋអ៊ីរ៉ាក់និងគាំទ្រ ទៅដល់រដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាផ្ទៃក្នុង និងបញ្ហាខាងក្រៅ ឲ្យបានល្អប្រសើរជាងនេះ។

សម្រាប់ឆ្នាំនេះ ការបោះឆ្នោតនៅអ៊ីរ៉ាក់ គឺជារឿងដ៏សំខាន់និងចាំបាច់បំផុត ដើម្បីអាចឈាន ទៅដល់ជំហ៊ានសំខាន់ផ្សេងទៀត ក្នុងការជួយដល់ប្រទេស ដែលហែកហួរទៅដោយ
សង្គ្រាមមួយនេះ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top