ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បន្ដពង្រីកទីតាំងផលិតមីស៊ីល ប៉ុន្ដែមិនបង្ហាញសកម្មភាព នៅទីតាំងសាកល្បងនុយក្លេអ៊ែរ

សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បាននិងកំពុងពង្រីកទីតាំងផលិតមីស៊ីល ប៉ុន្តែមិនបានបង្ហាញសញ្ញាអ្វីប្លែកនោះទេ នៅឯកន្លែងសាកល្បងនុយក្លេអ៊ែរ ដែលត្រូវបានកម្ទេច ឬរ៉េអាក់ទ័រផ្លាតូញ៉ូម ដែលបានផ្អាកជាយូរមកហើយ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ បានឲ្យដឹងថា ការវាយតម្លៃត្រូវបានធ្វើឡើង នៅក្នុងរបាយការណ៍ ដែលក្រសួងបានបង្ហាញជូន គណៈកម្មាធិការការពារជាតិ សម្រាប់ការប្រជុំសន្និសីទគោលនយោបាយ។

ក្រសួងបានឲ្យដឹងដោយសំដៅ ទៅលើប្រភពសំខាន់របស់កូរ៉េខាងជើងថា“ គ្មានចលនាពិសេសណាមួយ ត្រូវបានគេរកឃើញនោះទេ ចាប់តាំងពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅពេលដែលកូរ៉េខាងជើង បានកម្ទេចទីតាំងសាកល្បងនុយក្លេអ៊ែរ Punggyeri ។

ក្រសួងបានបន្ថែមទៀតថា“ កូរ៉េខាងជើង បាននិងកំពុងពង្រីកទីតាំង សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍមីស៊ីល” ចំពេលកិច្ចចរចា ការរំសាយអាវុធនុយក្លេអ៊ែរ បានជាប់គាំង ជាមួយសហរដ្ឋអាមេរិក ហើយកូរ៉េខាងជើងកំពុងធ្វើការ ដើម្បីបង្កើនមីស៊ីល និងអាវុធធម្មតារបស់ខ្លួន។

កាំជ្រួចមីស៊ីលផ្លោងប្រភេទថ្មីជាច្រើន ត្រូវបានដាក់បង្ហាញតាំងពីឆ្នាំ២០១៩ ដែលក្នុងនោះរួមមាន កំណែរបស់ខ្លួន ទៅនឹងកាំជ្រួច Iskander របស់រុស្ស៊ី និងប្រព័ន្ធមីស៊ីលយុទ្ធវិធីរបស់កងទ័ព សហរដ្ឋអាមេរិក (ATACMS) ក៏ដូចជាមីស៊ីលផ្លោង ដែលបាញ់ដោយនាវាមុជទឹកទំនើប (SLBMs) ៕ ដោយ ៖ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top