រ៉ង់ហ្គូន៖ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារ របស់ប្រទេសមីយ៉ាន់ម៉ា បានវិលត្រឡប់មកតាមផ្លូវវិញ ជាធរមានកាលពីថ្ងៃពុធ ដោយធ្វើបាតុកម្មធំបំផុត ចាប់តាំងពីកងទ័ពបានឡោមព័ទ្ធជុំវិញ ប្រទេសដើម្បីបង្ក្រាបការប្រឆាំង នឹងរដ្ឋាភិបាលយោធាថ្មី។
ពលរដ្ឋភាគច្រើននៃប្រទេសនេះ បានធ្វើការបះបោរជាបើកចំហ ចាប់តាំងពីកងទ័ពបានទម្លាក់រដ្ឋាភិបាលណូបែល របស់លោកស្រីអ៊ុងសាន ស៊ូជី កាលពីដើមខែនេះ និងចោទប្រកាន់លោកស្រីក្រោមច្បាប់ នាំចូលមិនច្បាស់លាស់មួយ។
មនុស្សរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅទីក្រុងរ៉ង់ហ្គូន ដែលបានបិទផ្លូវមួយចំនួនធំ ដោយមានយានយន្ត ដើម្បីបញ្ឈប់កងកម្លាំងសន្តិសុខ ពីការធ្វើដំណើរជុំវិញទីក្រុងធំបំផុត របស់ប្រទេសនេះ។
សមាជិកនៃសេវាកម្មសង្គ្រោះបន្ទាន់ ក្នុងតំបន់បានឲ្យដឹងថា កម្លាំងសន្តិសុខបានបើកការបាញ់ប្រហារ ទោះបីជាខ្លួនមិនច្បាស់ថាតើគ្រាប់កាំភ្លើងជ័រ ឬគ្រាប់កាំភ្លើងពិតត្រូវបានប្រើក៏ដោយ ហើយក្នុងនោះក៏មាន អ្នករងរបួសជាច្រើននាក់ផងដែរ។
ហ្វូងមនុស្សកាលពីថ្ងៃពុធ បានប្រឆាំងនឹងកិច្ចប្រឹងប្រែង ដោយអំពើហឹង្សារបស់របបនេះ ហើយក៏មានការបង្ក្រា រួមទាំងការប្រើប្រាស់ហ្គាសបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ បន្ទាប់ពីការតវ៉ាទូទាំងប្រទេស និងយុទ្ធនាការលើកទឹកចិត្ដ កុំឲ្យមន្ត្រីរាជការចូលរួមធ្វើកូដកម្ម ៕
ដោយ ឈូក បូរ៉ា