បរទេស៖ ការសិក្សានៅមន្ទីរពិសោធន៍ បានបង្ហាញថា វីរុសដែលបំលែងខ្លួនថ្មី នៅអាហ្វ្រិកខាងត្បូង អាចនឹងកាត់បន្ថយការការពារ អង្គបដិប្រាណពីវ៉ាក់សាំង Pfizer Inc / BioNTech SE ដោយ ២ ភាគ ៣ ហើយវាមិនច្បាស់ទេថា តើការចាក់វ៉ាក់សាំងនេះ នឹងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុស ដែលបំលែងខ្លួនថ្មីនេះ ឬយ៉ាងណានោះទេ។
យោងតាមសារព័ត៌មាន NBC News ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដោយផ្អែកតាមការលើកឡើង របស់ក្រុមអ្នកស្រាវជ្រាវថា ការស្រាវជ្រាវបានរកឃើញថា វ៉ាក់សាំងនេះនៅតែអាចប្រឆាំង នឹងវីរុសបាន ហើយមិនទាន់មានភស្តុតាងណាមួយ ពីការសាកល្បងលើមនុស្សថា វ៉ារ្យ៉ង់ (វីរុសបំលែងខ្លួនថ្មី) កាត់បន្ថយការការពារវ៉ាក់សាំង។
ទោះយ៉ាងណា ពួកគេកំពុងធ្វើការវិនិយោគ និងពិភាក្សាជាមួយនិយតករអំពីការ អភិវឌ្ឍវ៉ាក់សាំង mRNA ជំនាន់ថ្មី ឬការចាក់ថ្នាំបង្ការរោគបន្ថែម ប្រសិនបើចាំបាច់៕
ប្រែសម្រួលៈ ណៃ តុលា