បរទេស៖ តុលាការសិទ្ធិមនុស្សអឺរ៉ុប នៅថ្ងៃពុធសប្ដាហ៍នេះ បានធ្វើការណែនាំឲ្យប្រទេសរុស្ស៊ី ធ្វើការដោះលែង មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny ចេញពីពន្ធនាគារ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។
តុលាការនោះ បាននិយាយថា លោក Navalny គួរតែត្រូវបានផ្តល់ការដោះលែង ជាបណ្ដោះអាសន្នភ្លាមៗ ក្រោយលោកនិយាយថា រដ្ឋាភិបាល អាចនឹងមិនផ្តល់កិច្ចការពារគ្រប់គ្រាន់ សម្រាប់អាយុជីវិតនិងសុខភាពរបស់លោក។
តុលាការសិទ្ធិមនុស្សអឺរ៉ុប បានគូសបញ្ជាក់ថា ការដោះលែងរបស់លោក Navalny គឺផ្អែកលើលក្ខខណ្ឌ នៃការដាជាប់ពន្ធនាគាររបស់លោក និងមិនផ្ទុយចំពោះការកាត់ទោសលោក កាលពីឆ្នាំ២០១៤ ពីបទចោទប្រកាន់កេងបន្លំប្រាក់។
គួរបញ្ជាក់ថា លោក Navalny គឺត្រូវបានចាប់ខ្លួនភ្លាមៗ នៅពេលវិលត្រឡប់មកប្រទេសរុស្ស៊ី ក្រោយទទួលបានការព្យាបាល សម្រាប់ការបំពុលដោយសារធាតុ Novichok និងកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំកន្លះ សម្រាប់ការរំលោភបំពានលក្ខខណ្ឌ នៃការដោះលែងរបស់លោក កាលពីដើមឆ្នាំនេះ៕ ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
