ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង នឹងផ្អាកសកម្មភាព នុយក្លេអ៊ែ នៅពេលសហរដ្ឋអាមេរិក ដកទណ្ឌកម្ម

បរទេស ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសអ៊ីរ៉ង់នឹងផ្អាកភ្លាម នូវសកម្មភាពនានា ក្នុងកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន នៅពេលដែលទណ្ឌកម្ម សហរដ្ឋអាមេរិកដកចេញ ហើយនេះជា គឺការបញ្ជាក់ជាថ្មី ស្តីពីគោលជំហររបស់ទីក្រុងតេអេរ៉ង់ លើសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ស្តារកិច្ចពិភាក្សាគ្នាឡើងវិញ។
រដ្ឋបាលលោកប្រធានាធិបតី អាមេរិក ចូ បៃដិន បាននិយាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីស្តារកិច្ចព្រមព្រៀងឆ្នាំ២០១៥ រវាងប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ដែលអតីតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានបោះបង់ចោលនៅក្នុងឆ្នាំ២០១៨ នៅមុនពេលធ្វើការដាក់ទណ្ឌកម្មជាថ្មៅលើប្រទេសអ៊ីរ៉ង់។

នៅលើបណ្ដាញសង្គមធ្វីតធ័រ លោករដ្ឋមន្ត្រីការបរទេស Mohammad Javad Zarif បានមានប្រសាសន៍ថា នៅពេលដែលទណ្ឌកម្មដក យើងនឹងផ្លាស់ប្តូរភ្លាមនូវវិធានការ ដោះស្រាយនានា។ គឺសាម័ញ្ញ”។

គួរបញ្ជាក់ថា ដោយបង្ហាញពីភាពបន្ទាន់នៃដំណោះស្រាយការទូត ចំពោះការជាប់គាំងនោះ មន្ត្រីអ៊ីរ៉ង់ជាន់ខ្ពស់អ៊ីរ៉ង់មួយរូប បាននិយាយប្រាប់សារព័ត៌មានថា ទីក្រុងតេអេរ៉ង់ កំពុងតែពិចារណាសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ដែលសុំធ្វើការពិភាក្សាគ្នាស្តីពីការស្តារកិច្ចព្រមព្រៀងឡើងវិញ៕ ប្រែសម្រួល៖ប៉ាង កុង

To Top