ព័ត៌មានអន្តរជាតិ

ចិនជំរុញឲ្យអាមេរិក គួរតែដោះស្រាយ ជម្លោះពាណិជ្ជកម្ម ឲ្យបានសមរម្យ និងស្ថេរភាព

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញនៅថ្ងៃសុក្រនេះ បានសរសេរថា ប្រទេសចិនបានធ្វើការអំពាវនាវ ឲ្យសហរដ្ឋអាមេរិក ក្នុងការបន្តកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ឲ្យបានសមរម្យជា ពិសេសការដោះស្រាយ ជម្លោះរវាងគ្នាដោយការ
គោរពលើគោលការណ៍ទ្វេភាគី ។

អ្នកនាំពាក្យរបស់ក្រសួង ការបរទេសចិន លោក Hua Chunying បាននិយាយនៅ ពេលធ្វើអត្ថាធិប្បាយ លើរបាយការណ៍ សភាពាណិជ្ជកម្មអាមេរិកថា ការកាត់សេចក្តី រវាងសហរដ្ឋអាមេរិក និងចិននឹងនាំឱ្យមានការខាតបង់ ដល់សហរដ្ឋអាមេរិកប៉ុណ្ណោះក្នុង ទំហំរហូតទៅដល់រាប់ពាន់លានដុល្លារ ដែលរួមមានទាំងវិស័យ អាកាសចរណ៍អេឡិចត្រូនិកគីមី និងឧបករណ៍វេជ្ជសាស្ត្រផង ។

គួរឲ្យដឹងដែរថាលោក Hua បន្តថ្លែងបែបនេះទៅលើអ្វី ដែលប្រធានរតនាគារជាតិអាមេរិកលោកស្រី Janet Yellen ធ្លាប់បានលើកឡើងថាសហរដ្ឋ
អាមេរិកនឹងបន្តដាក់តម្លៃពន្ធបន្ថែម ទៅលើចិនដដែលតាមអ្វី ដែលរដ្ឋាភិបាលអាមេរិកអាណិត្ត មុនធ្លាប់បានធ្វើសិននៅក្នុងពេលនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top