ព័ត៌មានអន្តរជាតិ

មេដឹកនាំG7 សន្យាបង្កើនកិច្ច សហប្រតិបត្តិការ លើកម្មវិធី Covax

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា មេដឹកនាំបណ្តាប្រទេសសេដ្ឋកិច្ចធំបំផុត លើលោក G7 បានធ្វើការសន្យារួមគ្នាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីអាចធ្វើឲ្យចំនួន នៃការចែកចាយវ៉ាក់សាំង កាន់តែច្រើនឡើងជាងមុន។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំតាមអនឡាញ កាលពីថ្ងៃសុក្រម្សិលមិញ បានបង្ហាញដែរថា ប្រទេសទាំងនោះនឹងចូលរួមការប្តេជ្ញា ចិត្តតាមរយៈទឹកប្រាក់មូលនិធិបន្ថែម សរុបប្រមាណជា៧,៥ពាន់លានដុល្លារ ខណៈដែលក្នុងនោះ
អាមេរិកម្នាក់ឯង គឺចូលរួមប្រមាណជា៤ពាន់លានដុល្លារ ។

គួរឲ្យដឹងដែរថា កញ្ចប់ប្រាក់ប្រមាណជា២ពាន់លានដុល្លារដំណាក់ កាលដំបូងនឹងត្រូវអាចយកមកប្រើប្រាស់ បាននៅក្នុងឆ្នាំ២០២១នេះហើយ ប្រមាណជា២ពាន់លានដុល្លារទៀត នឹងត្រូវយកទៅប្រើប្រាស់ នៅក្នុង២ឆ្នាំបន្ទាប់។

ក្នុងនោះផងដែរគេមើលឃើញថា ប្រទេសអាល្លឺម៉ង់ បានសន្យាប្រាក់បន្ថែមប្រមាណជា១,២ពាន់លានដុល្លារ បន្ថែមទៀតហើយលោកស្រី មេដឹកនាំអាល្លឺម៉ង់ Angela Merkel បាននិយាយថាបញ្ហារាតត្បាត នឹងមិនបញ្ចប់ឡើយលុះត្រាណាតែមនុស្សគ្រប់គ្នា លើលោកទទួលបាន វ៉ាក់សាំង៕

ប្រែសម្រួល៖ស៊ុនលី

To Top