ព័ត៌មានអន្តរជាតិ

Facebook លប់ចោលផេកសំខាន់ របស់យោធាមីយ៉ាន់ម៉ា បន្ទាប់ពីបាតុករ២នាក់ ត្រូវបានបាញ់សម្លាប់

យ៉ាំងហ្គោន ៖ គិតត្រឹមថ្ងៃអាទិត្យទី២១ ខែកុម្ភៈនេះក្រុមហ៊ុន Facebook បានប្រកាសលប់ចោលផេក ដ៏សំខាន់មួយរបស់ក្រុមកម្លាំង យោធារបស់ប្រទេសមីយ៉ាន់ម៉ា
ដោយយោងទៅតាមគោលការណ៍ ជាមូលដ្ឋានរបស់ខ្លួន នៃការប្រើប្រាស់អំពើហិង្សា និងជាពិសេសក្រោយហេតុការណ៍បាញ់ ស្លាប់បាតុករ២រូបកាលពីថ្ងៃម្សិលមិញ។

Facebook បានសរសេរបែបនេះថា ស្របតាមគោលនយោបាយ ជាសកលរបស់យើង ។ Facebookបានសម្រេចចិត្តលប់ចោលផេក របស់អង្គភាពព័ត៌មានដែលមានឈ្មោះថា
Tatmadaw True News ចេញក្រោមបទល្មើស និងការរំលោភបំពានលើស្តង់ដារ សហគមន៍របស់យើងម្តងហើយម្តងទៀត ។

ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះក្រុមអ្នកនាំពាក្យរបស់រដ្ឋាភិបាលយោធាដែលបានធ្វើរដ្ឋប្រហារតាំងតែពីថ្ងៃទី១ខែកុម្ភៈនោះគឺនៅមិនទាន់បានធ្វើការឆ្លើយតបនឹង
លើកទូរសព័្ទរបស់ក្រុមសារព័ត៌មានបរទេសដូចជារ៉យទ័រនៅឡើយអំពីបញ្ហានេះ។

គួរឲ្យដឹងដែរថាកាលពីថ្ងៃសៅរ៍នេះ ហេតុការណ៍ប៉ះទង្គិចគ្នា កាន់តែខ្លាំងរវាងបាតុករនិងយោធា ដោយក្នុងនោះមនុស្ស២នាក់ ត្រូវបានបាញ់សម្លាប់ដោយសារគ្រាប់ពិត
របស់ក្រុមយោធាមីយ៉ាន់ម៉ា ៕

ប្រែសម្រួល៖ស៊ុនលី

To Top