ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ថា មន្ត្រីសុខាភិបាលមួយរូបរបស់ប្រទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ី បានបញ្ជាក់ថា មានករណីដំបូង នៃការឆ្លងជំងឺមកលើមនុស្ស ដែលបង្កឡើងដោយវីរុស A(H5N8) ដែលជាមេរោគបង្កជំងឺផ្តាសាយបក្សី នៅលើពិភពលោក ។
លោកស្រី Anna Popova ប្រធានឃ្លាំមើលមនុស្សជាតិ និងសិទ្ធិមនុស្សឈ្មោះថា Rospotrebnadzor ប្រចាំនៅក្នុងប្រទេសរុស្ស៊ី បានលើកឡើងថា ក្រុមអ្នកវិទ្យាសាស្ត្រ បានបែងចែកសម្ភារៈហ្សេណេទិក នៃវីរុសបង្កជំងឺផ្តាសាយបក្សីនេះ នៅក្នុងក្រុមកម្មករចំនួន០៧ ដែលបម្រើការនៅក្នុងកសិដ្ឋានចិញ្ចឹមបក្សីមួយកន្លែង នៅភាគខាងត្បូងប្រទេសរុស្ស៊ី ដែលជាកន្លែងផ្ទុះជំងឺមួយ ក្នុងចំណោមកន្លែងចិញ្ចឹមបក្សីជាច្រើនទៀត ដែលត្រូវបានគេរាយការណ៍នៅក្នុងខែធ្នូ ។
លោកស្រី បានប្រាប់ដល់សន្និសីទ សារព័ត៌មានមួយថា វិធានការចាំបាច់ទាំងអស់ ត្រូវបានធ្វើឡើងភ្លាមៗ ដើម្បីការពារដល់មនុស្ស និងសត្វ ហើយការឆ្លងជំងឺមិនទាន់រាលដាល បន្តទៀតនៅឡើយទេ ។
លោកស្រី Popova បានថ្លែងថា ពលរដ្ឋចំនួន០៧នាក់ទាំងអស់នេះ ជាអ្នកដែលឆ្លងជំងឺ នាពេលឥឡូវនេះមានអាការៈធម្មតាទេ ដែលមានតែម្នាក់គត់ ដែលមានរោគសញ្ញាធ្ងន់ធ្ងរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា