ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ មានអ្នកឆ្លងជំងឺកូវីដ១៩ ក្លាយពូជលើកដំបូង ពីប្រេស៊ីល ចំនួន០៣នាក់

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ថា រដ្ឋាភិបាលនៃកោះតៃវ៉់ាន់ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួនបានបញ្ជាក់ថា មានករណីចំនួន០៣ នៃអ្នកឆ្លងជំងឺកូវីដ១៩ក្លាយពូជ ដែលបានរកឃើញលើកដំបូង នៅក្នុងប្រទេសប្រេស៊ីល ហើយដែលថា អ្នកដែលមកដល់ទាំងអស់គ្នានេះ គឺមកពីប្រទេស ដែលស្ថិតក្រោមការធ្វើចត្តាឡីស័ក ចាប់ពីសប្តាហ៍នេះ ។

លោក Chen Shih-chung រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ពលរដ្ឋចំនួន០៣នាក់ ជាអ្នកដែលឆ្លងជំងឺដំបូងគេបង្អស់ ដែលបានប្រកាសផ្លូវការកាលពីខែមុន និងបានទទួលការព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ដែលបានបញ្ជាក់កាលពីថ្ងៃសៅរ៍ ដែលគេបានដឹងថា ជាវីរុសក្លាយពូជនៅប្រេស៊ីល ឈ្មោះថា P1។

លោក Chen បានឲ្យដឹងទៀតថា បានចាប់ផ្តើមកាលពីពាក់កណ្តាល អធ្រាតថ្ងៃពុធ នៅពេលអ្នកទាំងនោះបានមកដល់កោះតៃវ៉ាន់ ដែលចេញមកពីប្រទេសប្រេស៊ីល ឬជាអ្នកដែលបានស្នាក់នៅក្នុងប្រទេសប្រេស៊ីល ក្នុងរយៈពេល១៤ថ្ងៃដំបូង ត្រូវតែធ្វីចត្តាឡីស័ក នៅមជ្ឈមណ្ឌលតាមដានជំងឺ សម្រាប់រយៈពេល០២សប្តាហ៍ ខណៈដែលមកដល់ពីប្រទេសប្រេស៊ីលវិញ និងអាហ្វ្រិកខាងត្បូង ក៏ត្រូវបានទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសក្លាយពូជដែលបានរកឃើញនៅទីនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top