ញូវយ៉ក៖ ប្រហែលជា ១ឆ្នាំចាប់តាំងពីជំងឺកូវីដ-១៩ រាលដាលនៅអាមេរិក ចំនួនអ្នកស្លាប់ដោយសារជំងឺនេះ មានរហូតដល់ជិតកន្លះលាននាក់ ដែលមានន័យថា ប្រជាជនអាមេរិកបានស្លាប់បាត់បង់ជីវិតពីជំងឺនេះ ច្រើនជាងការស្លាប់ នៅសមរភូមិសង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ និងសង្គ្រាមវៀតណាម រួមបញ្ចូលគ្នាទៅទៀត។
របាយការណ៍កាសែត NewsYorkTime បានឲ្យដឹងថា “ព្រឹត្តិការណ៍សំខាន់បានកើតឡើង ក្នុងពេលដ៏មានសង្ឃឹមមួយបច្ចុប្បន្ននេះ ដោយករណីវីរុសឆ្លងថ្មីមាន ការថយចុះយ៉ាងខ្លាំង ការស្លាប់កំពុងថយចុះ ហើយវ៉ាក់សាំងត្រូវបានគ្រប់គ្រងជាប្រចាំ” ។
វីរុសនេះបានរីករាលដាល ដល់គ្រប់តំបន់របស់អាមេរិក ដែលបំផ្លាញទីក្រុងដែលមានមនុស្សរស់នៅច្រើន និងតំបន់ជនបទដូចគ្នា។ យោងតាមរបាយការណ៍បានឲ្យដឹងថា មកដល់ពេលនេះមាន ជនជាតិអាមេរិកម្នាក់ក្នុងចំណោម ៦៧០ នាក់បានស្លាប់ដោយសារជំងឺនេះ។
នៅទីក្រុងញូវយ៉កមនុស្សជាង ២៨,០០០នាក់បានស្លាប់ដោយសារវីរុសនេះ ឬម្នាក់ក្នុងចំណោមមនុស្ស ២៩៥ នាក់។ នៅ Los Angeles ដែលបានបាត់បង់មនុស្សជិត ២ ម៉ឺននាក់ គឺប្រហែលម្នាក់ក្នុងចំណោម ៥០០ នាក់បានស្លាប់ដោយសារវីរុសនេះ។
នៅក្នុងនោះដែរនៅតំបន់ Lamb County រដ្ឋតិចសាស់ ដែលមានមនុស្សចំនួន ១៣,០០០ នាក់រស់នៅដាច់ឆ្ងាយពីគ្នាលើផ្ទៃដី ១០០០ ម៉ាយការ៉េដែលមនុស្សម្នាក់ក្នុងចំណោម ១៦៣ នាក់បានស្លាប់ដោយសារវីរុសនេះផងដែរ ៕
ដោយ ឈូក បូរ៉ា