ព័ត៌មានអន្តរជាតិ

បាតុករមីយ៉ាន់ម៉ា ត្រៀមផែនការ ប្រមូលផ្តុំដ៏ធំបំផុត មិនធ្លាប់មានមួយ នៅថ្ងៃចន្ទនេះ

បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតចិន ដេលី នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ក្រុមបាតុករប្រឆាំងយោធាម៉ាឡេស៊ី ត្រូវបានគេដឹងថា បានដាក់ផែនការដ៏ធំមួយ រួចទៅហើយក្នុងការ ធ្វើការប្រមូលផ្តុំគ្នាដ៏ធំមួយ មិនធ្លាប់មាននៅថ្ងៃចន្ទសប្តាហ៍ ក្រោយនេះបន្ទាប់ពីហេតុការណ៍ ស្លាប់បាតុករ២នាក់ កាលពីថ្ងៃសៅរ៍កន្លងមក ។

ហាងទាំងអស់និង អាជីវកម្មទាំងឡាយ ក៏ត្រូវគេរំពឹងទុក ថា នឹងបិទផងដែរ ដើម្បីបង្ហាញការចូលរួមគ្នា មួយជាទ្រង់ទ្រាយយក្សនៅទូទាំង ប្រទេសហើយក្នុងនោះក្រុមហ៊ុន លក់រាយដ៏ធំបំផុតរបស់ប្រទេស City Mart ក៏បានប្រកាសថា នឹងបិទសាខាលក់របស់ខ្លួន ទាំងអស់ផងដែរ។

អំពើហិង្សាទៅលើ ក្រុមចលនាតវ៉ា ដោយសន្តិភាពដោយកម្លាំងយោធាត្រូវ បានគេមើលឃើញថាកំពុងប្រឈមមុខ ទៅនឹងការប្រថុយប្រថាន ទៅនឹងបញ្ហាសេដ្ឋកិច្ចរួច ទៅហើយខណៈ ដែលវាបានធ្វើឲ្យធនាគារ ទាំងអស់បានបិទទ្វាហើយជាពិសេស នោះគឺថាទូធនាគារទាំងឡាយ មិនមានលុយសម្រាប់ ដកទៀតនោះឡើយ ។

យោងតាមការបញ្ជាក់ របស់លោក Aung Kyaw Kyaw Oo អ្នកមន្ត្រីជាន់ខ្ពស់មួយរូប របស់រដ្ឋាភិបាល ដែលរងការធ្វើរដ្ឋប្រហារ នោះបានបញ្ជាក់បែបនេះ ៖ នៅថ្ងៃចន្ទនេះយើងនឹង អាចមើលឃើញការតវ៉ាប្រឆាំង ដ៏ធំបំផុតមួយមិន ធ្លាប់មាន ។ យើងត្រូវតែងើបឡើង ដើម្បីប្រយុទ្ធជាមួយនឹង ក្រុមយោធាដ៏កាចសាហាវឃោឃៅ ៕

ប្រែសម្រួល៖ស៊ុនលី

To Top