ព័ត៌មានអន្តរជាតិ

IAEA ឈានដល់កិច្ចព្រមព្រៀង បណ្តោះអាសន្ន ជាមួយអ៊ីរ៉ង់ ស្តីពីការផ្ទៀង ផ្ទាត់នុយក្លេអ៊ែរ

វីយេន ៖ ប្រធានទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិ (IAEA) បានឈានដល់ការ យោគយល់ទ្វេភាគី បណ្តោះអាសន្ន ជាមួយអ៊ីរ៉ង់ ដើម្បីជួយសង្គ្រោះកិច្ច ព្រមព្រៀង នុយក្លេអ៊ែរ សម្រាប់ពេលបច្ចុប្បន្ននេះ ។

អ៊ីរ៉ង់នឹងបញ្ឈប់ការ អនុវត្តវិធានការណ៍ស្ម័គ្រ ចិត្តដូចដែលបានគ្រោង ទុកនៅក្នុងផែនការ សកម្មភាពរួមឆ្នាំ ២០១៥ (JCPOA) ដែលត្រូវបានគេស្គាល់ ជាទូទៅថាជាកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ នៅថ្ងៃទី២៣ ខែកុម្ភៈ ដើម្បីគោរពតាមច្បាប់ ដែលបានអនុម័ត ដោយសភារបស់ខ្លួន ។

លោកបានឲ្យដឹងថា IAEA នឹងបន្តសកម្មភាពផ្ទៀងផ្ទាត់ និងត្រួតពិនិត្យ ចាំបាច់របស់ខ្លួនរហូតដល់ទៅ ៣ ខែ នេះបើយោងតាមការយល់ដឹង បច្ចេកទេសទ្វេភាគី ដែលបានឈាន ដល់រវាងភាគីទាំងពីរ ។

លោកបានលើកឡើងថា កិច្ចព្រមព្រៀងបណ្តោះអាសន្ន នេះអនុញ្ញាតឱ្យមានការពិភាក្សានយោបាយផ្សេងទៀត នៅកម្រិតផ្សេងទៀតឱ្យកើតឡើង និងជួយ “ចៀសវាងស្ថានភាព ដែលយើងនឹងស្ថិត ក្នុងស្ថានភាពជាក់ស្តែង ដែលអាចផ្ទៀងផ្ទាត់បាន លើអាវុធ នុយក្លេអ៊ែរអ៊ីរ៉ង់”។

សភាអ៊ីរ៉ង់ បានអនុម័ត កាលពីខែធ្នូ ឆ្នាំ២០២០ នូវផែនការសកម្មភាព យុទ្ធសាស្រ្ត ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្ម ដែលជាច្បាប់តម្រូវឲ្យ រដ្ឋាភិបាលអ៊ីរ៉ង់ ចាប់ផ្តើមដំណើរការចម្រាញ់សារ ធាតុអ៊ុយរ៉ាញ៉ូម ២០ ភាគរយឡើងវិញ បន្ទាប់មកបញ្ឈប់ការអនុវត្តពិធីសារបន្ថែមរបស់ IAEA ប្រសិនបើការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ដែលគួរតែត្រូវបានលើកលែង នៅក្រោមផែនការ សកម្មភាពរួម JCPOA នៅតែបន្ត ៕
ដោយ ឈូក បូរ៉ា

To Top