ព័ត៌មានអន្តរជាតិ

ថៃ បង្កើនសន្តិសុខនៅព្រំដែន ជាមួយមីយ៉ាន់ម៉ា ជុំវិញការប្រមូលផ្តុំប្រឆាំងរដ្ឋប្រហារទីក្រុង Tachilek

បរទេស៖ ប៉ូលីសអន្តោប្រវេសន៍ប្រទេសថៃ បានបង្កើនកាតព្វកិច្ចឃ្លាំមើលព្រំដែននៅក្នុងស្រុក Mae Sai នៃខេត្ត ឈៀងរ៉ៃ ចំពេលមានការព្រួយបារម្ភអំពីការ ហូរចូលនៃក្រុមអ្នកតវ៉ាមីយ៉ាន់ម៉ា ដែលរត់គេចពីការបង្ក្រាបរបស់អាជ្ញាធរនៅទីក្រុង Tachilek របស់មីយ៉ាន់ម៉ា។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ស្នងការការិយាល័យអន្តោប្រវេសន៍លោក Somgpong Chingduang បាននិយាយកាលពីថ្ងៃអាទិត្យនេះថា អាជ្ញាធរអន្តោប្រវេសន៍នៅឯប៉ុស្តិ៍ត្រួតពិនិត្យ Mae Sai ត្រូវបានបញ្ជាឱ្យឃ្លាំមើលយ៉ាងដិតដល់ទៅលើស្ថានភាពនៅទីក្រុងមីយ៉ាន ទល់មុខស្រុកបន្ទាប់ពីអាជ្ញាធរបានបង្ក្រាបការប្រមូលផ្តុំប្រឆាំងនឹងរដ្ឋប្រហារ ។

សូមជម្រាបថា នៅប្រទេសមីយ៉ាន់ម៉ា អាជ្ញាធរសន្តិសុខបានបាញ់គ្រាប់កាំភ្លើង ទៅលើក្រុមបាតុករនៅទីក្រុង Mandalay កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់បាតុករពីរនាក់ ដែលនេះជាឧប្បត្តិហេតុដ៏អាក្រក់បំផុតចាប់តាំងពីកងទ័ពប្រទេសមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ១ ខែកុម្ភៈ៕ប្រែសម្រួលៈ ណៃ តុលា

To Top